Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯកឧត្តម សុខ ចិន្តា​សោភា សង្ឃឹមថា គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ថ្មី​ខេត្តសៀមរាប នឹង​អនុវត្ត​ដោយ​ជោគជ័យ តាម​ការគ្រោងទុក​

​សៀមរាប ៖ គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ថ្មី​ខេត្តសៀមរាប ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៩៦២​លាន​ដុល្លារ កំពុងតែ​មមាញឹក​ធ្វើការ​សាងសង់ ទាំងយប់​ទាំង​ថ្ងៃ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ចំនួន​៨០០​នាក់ បើទោះបីជា​ពិភពលោក​កំពុង​ជួបប្រទះ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ ដ៏​ក្រុមហ៊ុន Angkor International Airport Investment ជម្នះ​រាល់​ឧបសគ្គ ដើម្បី​សម្រេច​តាម​ផែនការ​បញ្ចប់​ការសាងសង់​នៅ​ខែតុលា ឆ្នាំ​២០២២ និង​ដាក់​ឲ្យ​ដឹ​ណើ​រការ​នៅ​ខែមីនា ឆ្នាំ​២០២៣​។​

​ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​
​បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ពិនិត្យ ការអនុវត្ត​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ថ្មី​ខេត្តសៀមរាប​របស់​ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd ដើម្បី​ស្វែងយល់​ពី​វឌ្ឍនភាព នៃ​ការអនុវត្ត​គម្រោង​ក៏ដូចជា បញ្ហា​ប្រឈម​នានា​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ។​

​លោក Yang Zhao អគ្គនាយក​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា បើទោះបីជា​ពិភពលោក​កំពុង​ជួបប្រទះ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ ក៏​ក្រុមហ៊ុន​នៅតែ​បន្ត​អនុវត្ត​គម្រោង របស់ខ្លួន​តាម​ផែនការ ។ ជាក់ស្តែង​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន​កំពុងតែ​មមាញឹក​ធ្វើការ​សាងសង់ ទាំងយប់​ទាំង​ថ្ងៃ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ចំនួន​៨០០​នាក់​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​សុខ ចិន្តា​សោភា បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ដែល​ទទួលបាន​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ដល់​គណៈប្រតិភូ និង​បន្ត​អនុវត្ត​គម្រោង​របស់ខ្លួន នៅក្នុង​ដំណាក់កាល​ក៏​លំបាក​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​នេះ ។ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ដល់​ក្រុមហ៊ុន​ដែល​បាន​ចាត់វិធានការ​បង្ការ ការឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ​តាមរយៈ​ការ​វាស់​កម្តៅ និង​ការផ្តល់​ម៉ាស ដល់​កម្មករ​ទាំងអស់​។ ឯកឧត្តម​បាន​បន្ថែមទៀតថា គម្រោង​វិនិយោគ​នេះ​ជា​គម្រោង​អាទិភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​ចិន ក្រោម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​កំណែទម្រង់​និង​អភិវឌ្ឍន៍​ចិន ស្តីពី​កិច្ចសហប្រតិបត្តិការ​វិនិយោគ​និង​សមត្ថភាព​ផលិត​។ ក្នុងន័យនេះ ឯកឧត្តម​សង្ឃឹមថា ក្រុមហ៊ុន​នឹង​អនុវត្ត​គម្រោង​នេះ​ដោយ​ជោគជ័យ​តាម​ការគ្រោងទុក​។​

​គួរ​បញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ថ្មី​ខេត្តសៀមរាប មាន​ទីតាំង​ស្ថិតនៅលើ​ផ្ទៃដី​ទំហំ​ប្រមាណ ៧០០​ហិកតា ក្នុង​ឃុំ​តា​យ៉ែ​ត ស្រុក​សូទ្រនិគម ខេត្តសៀមរាប ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​ខេត្ត​យូ​ន​ណាន នៃ​ប្រទេស​ចិន ក្នុង​គម្រោង​ទុនវិនិយោគ​ប្រមាណ ៩៦២​លាន​ដុល្លារ​។ តាម​ការគ្រោងទុក​ព្រលានយន្តហោះ​ថ្មី​នេះ នឹង​បញ្ចប់​ការសាងសង់​នៅ​ខែតុលា ឆ្នាំ​២០២២ និង​ដាក់​ឲ្យ​ដឹ​ណើ​រការ​នៅ​ខែមីនា ឆ្នាំ​២០២៣៕​

ដោយ៖កូឡាប

×