ភ្នំពេញ៖ មុខសញ្ញា កូវីដ ១៩ ស្ត្រីម្នាក់ជាជនជាតិខ្មែរ សញ្ជាតិ អាមេរិក បានរត់គេចខ្លួនពី វិធានការចត្តាឡីស័ក របស់ក្រសួងសុខាភិបាល ។ បើបងប្អូនណាបានឃើញ សូមរាយការណ៍ជូនសមត្ថកិច្ច និង អាជ្ញាធរសុខាភិបាល ដើម្បីមានចំណាត់ការលើស្ត្រីរូបនេះ ។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងថា ស្ត្រីម្នាក់(ដូចក្នុងលិខិតឆ្លងដែននេះ) បានរត់ចេញកន្លែងដាក់ធ្វើចត្តាឡីស័ក និងប្រកាសថាបើបងប្អូនណាឃើញសូមរាយការណ៍ឱ្យសមត្ថកិច្ចបានដឹងផង។
គាត់ជាខ្មែរ-អាមេរិក យប់មិញគាត់ បានរត់ចេញប្រហែលជាពេលរំលងអធ្រាត្រ ព្រោះដល់ព្រឹកព្រលឹមម៉ោង៧ថ្ងៃ១៨កក្កដា២០២០ ក្រុមគ្រូពេទ្យយកម្ហូបអាហារពេលព្រឹកជូនគាត់ និងតាមដានសុខភាពគាត់ផង ក៏មិនឃើញនៅក្នុងបន្ទប់ពេទ្យឡើយ។
សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកហើយ៕
ដោយ៖កូឡាប