ភ្នំពេញ÷បុរសម្នាក់បើករថយន្តម៉ាកព្រូសមួយគ្រឿងបានបួងចង្កូតជ្រុលទៅបុកទ្រូងផ្លូវរួចខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរតាមផ្លូវរងការខូចខាតយ៉ាងដំណំផងដែរ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ និង ១៥ នាទីយប់ ថ្ងៃសៅរ៍ទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរស់ម្នាក់បើករថយន្តម៉ាកព្រូសពណ៌ ស ដែលពាក់ផ្លាកលេខភ្នំពេញ2-AG4631ធ្វើដំណើក្នុងទិសដៅពី លិចមកកើតក្នុងល្បឿនលឿនស្រាប់តែមកដល់ចំណុចកើតហេតុក៏បានគេចពីរថយន្តមួយគ្រឿងរួចបួងចង្កូតជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់ ២ កង់ រួចខ្ទាតទៅប៉ះនឹងរថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។
ហើយភ្លាមៗនោះម្ចាស់រថយន្តក៏គេចខ្លួន បាត់ហើយមិនបង្ករបួសស្នាមទៅបងប្អូនដែលរួមដំណើរតាមផ្លូវនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋា នចុះមកដល់រួចបានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងឲ្យចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖សា មេត