Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស នឹង​ផ្អាក​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន ជាមួយ​ទីក្រុង​ហុងកុង​

​ចក្រភព​អង់គ្លេស នៅ​ថ្ងៃ​ចន្ទ​នេះ នឹងធ្វើ​ការផ្អាក​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន ជាមួយនឹង​ទីក្រុង​ហុងកុង ជុំវិញ​ការមិន​ពេញ​ចេញ​របស់ខ្លួន​លើ​ចិន ដែល​បានដាក់​ច្បាប់​សន្តិសុខ​លើ​ទីក្រុង​ហុងកុង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​អង់គ្លេស​។​

​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ដែល​កាលពី​ថ្ងៃអាទិត្យ បានធ្វើការ​ចោទប្រកាន់​ចិន​ថា​រំលោភ​សិទ្ធិមនុស្ស នឹងធ្វើ​ការប្រកាស​ពី​ការព្យួរ​កិច្ចព្រមព្រៀង ធ្វើ​បត្យាប័ន នៅក្នុង​រដ្ឋសភា​។

​ការ​រិ​យា​ល័យ​បរទេស​របស់​អង់គ្លេស បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​។​

​អង់គ្លេស​មានការ​ស្រងាកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការបង្ក្រាប​លើ​ក្រុមបាតុករ នៅក្នុង​ទីក្រុង​ហុងកុង និង​បញ្ហា​វីរុស​ដែល ចិន​មិនបាន​ប្រាប់​ពិភពលោក​ឲ្យ​ពិតប្រាកដ ពី​ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​ជាង​កន្លះ​លាន​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ១៤​លាន​នាក់​។​

​កាលពី​សប្តាហ៍​មុន នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទាំងអស់ នៅក្នុង​អង់គ្លេស​ដក​ឧបករណ៍​របស់ ក្រុមហ៊ុន Huawei ចេញពី​ប្រព័ន្ធ​ពួកគេ​ទាំងអស់​មុន​បំណាច់​ឆ្នាំ ២០២៧​។​

​ជុំវិញ​បញ្ហា​នោះ ប្រទេស​ចិន​បាន​ចោទប្រកាន់​អង់គ្លេស​ថា ធ្វើ​ដើម្បី​ផ្គាប់ចិត្ត​អា​មេ​រិច​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ផ្តល់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់ ដល់ទី​ក្រុង​ហុងកុង​រយៈពេល ៥០​ឆ្នាំ​។ ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ប៉ុន្តែ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ដោយឡែក​ពី​ចិន​។​

​ការដាក់​ច្បាប់​សន្តិសុខ​របស់​ចិន​ទៅលើ​ហុងកុង ត្រូវបាន​គេ​មើលឃើញថា វា​នឹងធ្វើ​ឲ្យ​ហុងកុង​បាត់បង់​ស្វ័យភាព​កម្រិត​ខ្ពស់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×