រោងភាពយន្តនៅក្នុងប្រទេសចិនបានចាប់បើកដំណើរការវិញហើយ ក្រោយពេលបិទអស់រយៈពេល ៦ខែ ដើម្បីជួយទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណា។
រដ្ឋបាលភាពយន្តចិនបាននិយាយថា រោងភាពយន្តនៅតំបន់មានហានិភ័យទាប អាចបើកដំណើរការវិញបានចាប់ពីថ្ងៃនេះតទៅ។
ដោយសារតែចិនមានការឆ្លងប្រចាំថ្ងៃតិច និងត្រូវគេចាត់ទុកថាមានហានិភ័យទាប រោងភាពយន្តទាំងអស់ត្រូវគេរំពឹងថានឹងមានការបើកទូទាំងប្រទេស។
រោងកុនចិនរងការប៉ះពាល់យ៉ាងខ្លាំងដោយសារតែការបិទទ្វារ ដែលចាប់ផ្តើមនៅក្នុងខែមករា ដោយមានរោងកុនជាច្រើនត្រូវបង្ខំចិត្តឈប់ធ្វើជំនួយតែម្តង ដោយសារតែវិបត្តិកូរ៉ូណា។
អ្នកចូលទៅមើលកុនត្រូវធ្វើការពិនិត្យកម្តៅ និងត្រូវពាក់ម៉ាសគ្រប់ពេលវេលា រួមទាំងបុគ្គលិករោងកុនផងដែរ។
ចំពោះសំបុត្រកុនវិញ ត្រូវធ្វើការទិញតាមអនឡាញ ហើយអ្នកចូលទស្សនាត្រូវអង្គុយនៅឲ្យឆ្ងាយពីគ្នាយ៉ាងតិច ១ម៉ោង។
ដោយសារតែមានការរឹតបន្តឹង មិនមានការលក់អាហារ ឬភេសជ្ជៈឡើងនៅក្នុងរោងកុន។
សូមបញ្ជាក់ថា ចិន ដែលជាកន្លែងផ្ទុះរបស់វីរុសកូរ៉ូណា គឺជាទីផ្សារភាពយន្តធំបំផុតលំដាប់ទី ២ របស់ពិភពលោក ដោយរោងកុនទាំងអស់ក្នុងប្រទេសចិនរកចំណូលបាន ៩,២ពាន់លានដុល្លា កាលពីឆ្នាំ ២០១៩៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC