Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល រកឃើញ​ជនជាតិខ្មែរ​មកពី​បរទេស មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ចំនួន​២៦​នាក់​ថ្មី​ទៀត ខណៈ​អ្នកជា​សះស្បើយ​ចំនួន​៤​នាក់​

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាស​ពី​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​២៦​នាក់​ថ្មី​ទៀត ជា​ករណី​នាំចូល ហើយ​ក្នុងថ្ងៃនេះ​ដែរ ក្រុមគ្រូពេទ្យ បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ បានជា​សះស្បើយ​ចំនួន​៤​នាក់​ផងដែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី ចំនួន​២៦​នាក់​នេះ ក្នុងនោះ​ជា​បុរស​ជនជាតិខ្មែរ ដែល​ត្រឡប់​មកពី​សិក្សា​នៅ​រុស្ស៊ី និង​ប្រទេស​អេ​ហ្ស៊ី​ប​ចំនួន​២៥​នាក់ និង​ម្នាក់ទៀត​ជា​បុរស​ជនជាតិខ្មែរ​មកពី​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​រួចរាល់​ហើយ​នៅ មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​បញ្ជាក់ថា ថ្ងៃនេះ​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី ២៦​នាក់ និង​ជាសះស្បើយ​៤​នាក់​។
​រហូតដល់​ម៉ោង ៩:០០ ព្រឹក ថ្ងៃទី ២១ កក្កដា ២០២០ យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី ២៦​នាក់​ទៀត (​ជា​ករណី​នាំចូល ជា​ជនជាតិខ្មែរ​ទាំងអស់ ត្រឡប់​មកពី​ប្រទេស​រុស្ស៊ី​២១​នាក់ និង​ប្រទេស​អេ​ស្ស៊ី​ប​៥​នាក់​) ដូច្នេះ​ចំនួន​សរុប​កូ​វីដ​-១៩ កើន​១៩៧​នាក់ ជាសះស្បើយ​៤​នាក់ ចំនួន​សម្រាក​នៅ​ពេទ្យ​៥៧​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន​១៤០​នាក់ និង​ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។
​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យារ​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។
​យើង​ត្រូវ​បន្ត​ពាក់​ម៉ាស​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។
​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩ ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។
​យើង​បានធ្វើ​តេស្ត​ចំនួន 53379 ស្មើនឹង 3215 ក្នុង​១​លាន​នាក់​៕​ ដោយ៖កូឡាប

  

×