Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ បាន​បញ្ជាក់ថា “​យើង​ផលិត​ស្រូវ​បាន​ហើយ តែ​យើង​នៅ​ខ្វះ​ទីផ្សារ​នាំចេញ​” , “​យើង​មាន​មាស​ហើយ តែ​ខ្វះ​ក្រដាស​ខ្ចប់​”

តាកែវ​៖ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា គោលដៅ​នៃ​ការនាំចេញ​ស្រូវ​១​លាន​តោន នៅតែ​ស្ថិតក្នុង​គោលដៅ​អាទិភាព​របស់​កម្ពុជា ក្នុង​ការខិតខំ​ប្រឹងប្រែង​បន្តទៀត ហើយ​យើង​មាន​មាស​ហើយ តែ​ខ្វះ​ក្រដាស​ខ្ចប់ មានន័យថា​កន្លងមក​នេះ យើង​ផលិត​ស្រូវ​បាន​ហើយ​តែ​យើង​នៅ​ខ្វះ​ទីផ្សារ​នាំចេញ យើង​នៅ​ខ្វះ​ខា​ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ និង​ម៉ាស៊ីនកិនស្រូវ​។

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ពិនិត្យមើល​ការធ្វើ​ស្រែ​បង្កបង្កើនផល និង​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​ក្នុងស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​
​មុននឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ពិនិត្យមើល​ការធ្វើ​ស្រែ​ដោយ​ប្រើ​គ្រឿងចក្រ​ទំនើបៗ​ដូចជា​ម៉ាស៊ីន​ភ្ជួ​ស្រែ ម៉ាស៊ីន​រាស់​ដី ម៉ាស៊ីន​ព្រួស​ស្រូវ ម៉ាស៊ីន​ស្ទូង និង​ម៉ាស៊ីន​ច្រូតស្រូវ ហើយ​ក្នុងឱកាស​នោះ​ផងដែរ សម្តេច​តេ​ជោ​ក៏បាន​បញ្ជារ​គ្រឿងចក្រ​ទាំង​អស់នោះ​ដើម្បី​ស្វែងយល់​ពី​ប្រសិទ្ធភាព​ការងារ​។

​យោងតាម​របាយការណ៍ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានអោយដឹងថា
​ខេត្តតាកែវ ក៏​ធ្លាប់ជា​រាជធានី​នគរ​គោក​ធ្លោ​ក គឺជា​ដែនដី​មាន​សក្តានុពល​មួយ​លើ​វិស័យ​កសិកម្ម ហើយ​ខេត្ត​នេះ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣​លើ​វិស័យ​កសិកម្ម បន្ទាប់ពី​ព្រៃវែង និង​បាត់ដំបង​។ ខេត្ត​នេះ មាន​ប្រជាជន​សរុប ១,០១៤,៤៧៣​នាក់ ក្នុងនោះ ស្ត្រី ៥១៨,៨៨០​នាក់ ដោយមាន​ប្រជាពលរដ្ឋ​ប្រមាណ ៧៩% ពឹងផ្អែក​ទាំងស្រុង​លើ​វិស័យ​កសិកម្ម ធ្វើស្រែ​ចម្ការ នេសាទ​ត្រី និង​ចិញ្ចឹមសត្វ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់ខ្លួន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការធ្វើ​ស្រែចម្ការ​របស់​បង​ប្អូន​ប្រជាកសិករ ពេល​ប​ច្ច​ប្បន្ន​នេះ​ដែល​ភាគច្រើន​ប្រើប្រាស់​គ្រឿងចក្រ​ទំនើបៗ​។ មុននឹង​ចាប់ផ្តើម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សំណេះសំណាល​សួរនាំ​ដល់​ប្រជាកសិករ​មួយចំនួន ដើម្បី​បាន​ស្វែងយល់​ការលំបាក និង​ភាពងាយស្រួល​ក្នុង​របរ​ធ្វើស្រែ​ចម្ការ​។
​តាម​ការសាកសួរ​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រជាកសិករ​បានអោយ​ដឹងថា ការធ្វើ​ស្រែ​នាពេល​បច្ចុប្បន្ន​ពិត​ជាមាន​ភាពងាយស្រួល​ជាង​ពីមុន ដោយ​យើង​មាន​ប្រព័ន្ធធារាសាស្ត្រ យើង​មានការ​ប្រើប្រាស់​គ្រឿងចក្រ​កសិកម្ម​ទំនើបៗ លឿន​រហ័ស​ទាន់​ចិត្ត​។ ចំពោះ​ផល​លំបាក​វិញ​មានដូចជា​បញ្ហា​តម្លៃ​ស្រូវ​, បញ្ហា​ផ្លូវ​សម្រាប់​ដឹកជញ្ជូន , និង​បញ្ហា​សត្វល្អិត​ជាដើម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ផ្តល់​ម៉ាស៊ីន​ព្រួស​គ្រាប់​ពូជស្រូវ​ខ្នាតតូច ១៣០​គ្រឿង ដល់​ពលរដ្ឋ​១៣០​គ្រួសារ នៅ​ស្រុក​ព្រៃកប្បាស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការអញ្ជើញ​មក​ទីនេះ មិន​ត្រឹមតែ​មក​ច្រូតស្រូវ​ប៉ុណ្ណោះ​នោះទេ គឺ​សម្តេច​មកនេះ ដើម្បី​ពិនិត្យមើល​ពី​វឌ្ឍនភាព​នៃ​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា គោលដៅ​នៃ​ការនាំចេញ​ស្រូវ​១​លាន​តោន​នៅតែ​ស្ថិតក្នុង​គោលដៅ​អាទិភាព​របស់​កម្ពុជា ក្នុង​ការខិតខំ​ប្រឹងប្រែង​បន្តទៀត​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា គោលដៅ​នាំចេញ​អង្ករ​ឱ្យបាន​១​លាន​តោន​ក្នុង​មួយឆ្នាំ នៅតែ​ជា​គោលដៅ​ចម្បង ហើយ​គោលនយោបាយ​កសិកម្ម ឆ្នាំ​២០១៥-២០២៥ នៅតែ​បន្ត​អនុវត្តន៍​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ឆ្នាំ​២០១២ កម្ពុជា​នៅ​ខ្វះ​ស្បៀង​នៅឡើយ​ទេ តែ​ពេល​ដាក់ចេញ​គោលនយោបាយ​នាំចេញ​អង្ករ ស្រូវ​កម្ពុជា​ក៏​ចាប់ផ្តើម​សល់​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ឆ្នាំ​កន្លងទៅ​កម្ពុជា​សល់​ស្រូវ​ជាង ៦​លាន​តោន និង​អង្ករ​ជាង ៤​លាន​តោន​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា គោលនយោបាយ​ស្រូវ​អង្ករ​សម្រេចបាន​តែមួយ គឺ​វិវឌ្ឍន៍​ពី​ខ្វះ​ស្បៀង មក​សល់​ស្បៀង តែ​ការនាំចេញ​ឱ្យបាន ១​លាន​តោន មិនទាន់​សម្រេច​នៅឡើយ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា គោលដៅ​នាំចេញ​អង្ករ​ឱ្យបាន​១​លាន​តោន អាច​សម្រេចបាន​នៅ​ឆ្នាំ​២០២១​។​សម្តេច​តេ​ជោ​សង្កត់ធ្ងន់ថា បញ្ហា​ត្រង់​ថា យើង​មាន​មាស​ហើយ តែ​ខ្វះ​ក្រដាស​ខ្ចប់ មានន័យថា​កន្លងមក​នេះ យើង​ផលិត​ស្រូវ​បាន​ហើយ​តែ​យើង​នៅ​ខ្វះ​ទីផ្សារ​នាំចេញ​, យើង​នៅ​ខ្វះ​ខា​ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ​, និង​ម៉ាស៊ីនកិនស្រូវ ជាដើម​។ ដូ​ច្ចេះ​ហើយ​ទើប​កម្ពុជា​ត្រូវខិតខំ​ស្វែ​ករក​ទីផ្សារ ខិតខំ​បង្កើត​ឲ្យ​មាន ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ​, ម៉ាស៊ីនកិនស្រូវ ដើម្បី​ងាយស្រួល​ក្នុងការ​នាំចេញ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្តថា ប្រទេស​កម្ពុជា​យើង​បាន​ផ្ទេរ​ពី​ការអភិវឌ្ឍ​កសិកម្ម​តាមបែប​ទូលំទូលាយ ទៅជា​កា​អភិវឌ្ឍ​បែប​ស៊ីជម្រៅ​ដែល​ពេល​។ នេះ​ជាការ​ធ្វើស្រែ​ចម្ការ​នាពេល​បច្ចុប្បន្ន​គឺ​បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី គ្រឿង​កសិកម្ម​ទំនើបៗ ងាយស្រួល​ជាង​កាលពីមុន​។

​នៅថ្ងៃនេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដែល​មកទល់​ថ្ងៃនេះ កម្ពុជា​យើង​មាន​ករណី​ឆ្លង​ថ្មី​២៦​នាក់ ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​។

​នៅថ្ងៃនេះ សម្តេច​តេ​ជោ​បានប្រកាស​ទិញ​ម៉ាស៊ីន​ព្រួស​ស្រូវ​ប្រភេទ​ធន់​ធំ​ចំនួន​១,០០០​គ្រឿង និង​ប្រភេទ​ធន់​តូច​១,០០០​គ្រឿង ។ សម្តេច​តេ​ជោ​នឹង​ផ្តល់ជូន​បងប្អូន​ប្រជាកសិករ​ចំនួន ១៣០​គ្រួសារ​ដែល​ក្នុង​១​គ្រួសារ​ទទួលបាន​ម៉ាស៊ីន​មួយគ្រឿង​។ នៅក្នុង​ឱកាស​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន ផ្តល់​អំណោយ​អនុ​ស្សវ​រី​យ៍​មាន​ជា​សម្ភារ​ប្រើប្រាស់​មួយចំនួន ជាពិសេស​សម្ភារ​ប្រើប្រាស់​ការពារ​កូ​វីដ​១៩ ស្រូវពូជ និង ថវិកា​មួយចំនួន​ទៀតផង​៕​ដោយ : កូ​ឡាប​

×