ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo បានក្លាយជាក្រុមហ៊ុនចុងក្រោយដែលបានបង្ហាញពីផលប៉ះពាល់ខ្លាំងដោយសារវីរុស COVID-19។
IndiGo ដែលជាក្រុមហ៊ុនដ៏ធំបំផុតក្នុងប្រទេសបាននិយាយថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ១០ភាគរយ ដោយសារតែមានចំណូលធ្លាក់ចុះ។កាលពីខែមុន ក្រុមហ៊ុននិយាយថា ខ្លួននឹងកាត់បន្ថយចំណាយរហូតដល់ ៥៣៣លានដុល្លារ។ក្រុមហ៊ុនអាកាសចរណ៍ ជុំវិញពិភពលោករងការប៉ះពាល់ដោយសារតែការរឹតត្បិតការធ្វើដំណោះ ដោយសារការផ្ទុះវីរុសកូរ៉ូណា។
នៅក្នុងលិខិតទៅកាន់វិនិយោគិន លោក Ronojoy Dutta នាយកប្រតិបត្តិក្រុមហ៊ុន IndoGo បាននិយាយថា “វាមិនអាចទៅរួចនោះទេ ដែលក្រុមហ៊ុនយើងអាចឆ្លងព្យុះភ្លៀងសេដ្ឋកិច្ចនេះ ដោយមិនមានការលះបង់ខ្លះ ដើម្បីទ្រទ្រង់ប្រតិបត្តិការជំនួញយើង”។
IndiGo ដែលបានផ្អាកដំណើរការអស់ជាច្រើនខែ នៅពេលដែលឥណ្ឌាធ្វើការបិទប្រទេស មានបុគ្គលិកប្រហែល ២៤.០០០នាក់ ដូច្នេះមានន័យថា ការងារចំនួន ២.៤០០កន្លែងនឹងត្រូវកាត់បន្ថយ។
បើតាមទិន្នន័យផ្ទាល់ IndiGo ជាក្រុមហ៊ុនអាកាចរណ៍ដឹកអ្នកដំណើរដ៏ធំបំផុតក្នុងប្រទេសឥណ្ឌា ដោយដណ្តើមទីផ្សារបាន ៤៨,៩ភាគរយ គិតត្រឹមខែមិនា ឆ្នាំនេះ ហើយក្រុមហ៊ុនទទួលបានប្រាក់ចំណេញក្នុងរយៈពេល ១០ជាប់គ្នា៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC