Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជប៉ុន​អនុម័ត​ការប្រើ​ថ្នាំ Dexamethasone សម្រាប់​ព្យាបាល​ជំងឺ COVID-19

​ក្រសួងសុខាភិបាល​ជប៉ុន បានអនុម័ត​ការប្រើប្រាស់​ថ្នាំ Dexamethasone ដែលជា​ថ្នាំ​អរ​ម៉ូ​ន​មាន​តម្លៃថោក​សម្រាប់​ការព្យាបាល​ជំងឺ COVID-19 ក្រោយពេល​ការធ្វើ​តេស្ត​នៅ​អង់គ្លេស​បានបង្ហាញ​ថា ថ្នាំ​នោះ​កាត់បន្ថយ​អត្រា​ស្លាប់​របស់​អ្នកជំងឺ COVID-19 នៅក្នុង​មន្ទីរពេទ្យ​។​

​ក្រសួង​បានដាក់​ប​ញ្ជូ​ល​ថ្នាំ Dexamethasone ជា​ជំរើស​សម្រាប់​ព្យាបាល COVID-19 ជាមួយនឹង​ថ្នាំ Remdesivir នៅក្នុង​វិសោធនកម្ម​លើ​សៀវភៅ​របស់ខ្លួន​។​

​នៅក្នុង​លទ្ធផល​ដែល​ប្រកាស​កាលពី​ខែ​មុន ការសាកល្បង​ដោយ​អ្នកស្រាវជ្រាវ​នៅក្នុង​ចក្រភព​អង់គ្លេស​បានបង្ហាញ​ថា ថ្នាំ Dexamethasone ជា​ថ្នាំ​លើកដំបូង​ក្នុង​ការជួយ​ជីវិត​អ្នកជំងឺ COVID-19 ដែល​អ្នកវិទ្យាសាស្ត្រ​និយាយថា​ជាការ​រកឃើញ​ដ៏​សំខាន់​ក្នុង​ការឆ្លង​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​។​

Dexamethasone ជា​ប្រភេទ​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក ហើយ​ជាទូទៅ​វា​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​អាកា​រៈ​ដូចជា រលាក​សន្លាក់ ប្រតិកម្ម​អា​ឡែក​ហ្សី ជំងឺ​ស្បែក និង​ភ្នែក និង​ចំពោះ​ការ​មាន​បញ្ហា​ដកដង្ហើម​។​

​ថ្នាំ​នោះ​វា​ជួយ​ដល់​ការឆ្លើយតប​ការពារ​ជា​ធម្មជាតិ​របស់ខ្លួន​មនុស្ស និង​ជួយ​កាត់បន្ថយ​រោគសញ្ញា​ដូចជា ការ​ហើម និង​ប្រតិកម្ម​អា​ឡែក​ហ្សី​ផ្សេងៗ​។​

​ក្រុមហ៊ុន​ជប៉ុន Nichi-Iko Pharmaceutical ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន ដែល​បាន​ផលិត​ថ្នាំ​នោះ​។​

​សូម​រំលឹកថា កាលពី​ខែ​មុន អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយថា ថ្នាំ Dexamethasone គួរតែ​ប្រើ​សម្រាប់​ករណី COVID-19 ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​។​

​វេជ្ជបណ្ឌិត​មួយចំនួន​មានការ​ប្រុងប្រយ័ត្ន ដោយ​លើកឡើង​ពី​ផលប៉ះពាល់ និង​ស្នើសុំ​មើល​ទិន្នន័យ​បន្ថែម​ក្រោយពេល​មានការ​សាកល្បង​នៅ​ចក្រភព​អង់គ្លេស​។​

​ប្រធាន​កម្មវិធី​គ្រោះអាសន្ន​របស់ WHO លោក​វេជ្ជបណ្ឌិត Mike Ryan បាន​និយាយថា ថ្នាំ​នោះ​គួរតែ​ត្រូវ​ប្រើប្រាស់​សម្រាប់​ករណី​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ដែល​វា​បាន​បង្ហាញថា​មានការ​ជួយ​បាន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


×