Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អូស្ត្រាលី​ផ្តល់​Tablet ចំនួន​១៧០០​គ្រឿង គឺជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​ឱ្យ​ទិន្នន័យ​គ្រួសារ​ក្រីក្រ មាន​ភាពច្បាស់លាស់ សុក្រឹត និង​តម្លាភាព ក្នុងអំឡុងពេល​នៃ​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ ឯកឧត្តម​អគ្គរដ្ឋទូត​អូស្ត្រាលី បាន​គាំទ្រ​និង​សហការ​ជាមួយ​ក្រសួងផែនការ ធ្វើឱ្យ​រឹតតែ​ប្រសើរឡើង មាន​តម្លាភាព និង​វត្ថុបំណង​នៃ​ការដាក់បញ្ចូល​ការផ្ទេរ​សាច់ប្រាក់ ទៅ​ឲ្យ​ប្រជាជន​កម្ពុជា ដែល​ក្រីក្រ​បំផុត​ក្នុងអំឡុងពេល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ហើយ​ការផ្តល់​Tablet ចំនួន​១៧០០​គ្រឿង គឺជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​ឱ្យ​ទិន្នន័យ​គ្រួសារ​ក្រីក្រ មាន​ភាពច្បាស់លាស់ សុក្រឹត និង​តម្លាភាព​។​

​ក្រសួងផែនការ​៖ នា​រសៀល​ថ្ងៃ​ពុធ ទី​២២ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Pablo Chiho Kang ឯកអគ្គ​រដ្ឋ​ទួត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​ចូលរួម​ផងដែរ​។​

​ក្នុងជំនួប​ពិភាក្សាគ្នា​នេះ ភាគី​ទាំងពីរ បានលើកឡើង​ពី​កិច្ចទំនាក់ទំនង​ការទូត​ដ៏​រឹងមាំ ការផ្លាស់ប្តូរ​ទស្សនកិច្ច​ផ្លូវការ​ទៅវិញ ទៅមក​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ កិច្ចសហប្រតិបត្តិការ​ទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ទេសចរណ៍ ជាពិសេស​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​អូស្ត្រាលី ដែល​បាន​យកចិត្តទុកដាក់ គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ក្នុង​នោះបាន​ផ្តល់ជំនួយ​អភិវឌ្ឍន៍ ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៨ អូស្ត្រាលី បានផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជាង ១​ប៊ី​លាន​ដុល្លា​អាមេរិក ដល់​កម្ពុជា ដោយ​ផ្តោតលើ​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ និង​ពាណិជ្ជកម្ម ,​កសិកម្ម នេសាទ និង​ធនធានទឹក​, អភិបាលកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​,​អប់រំ​,​សុខាភិបាល​,​បោសសម្អាត​មីន​,​កសាង​ភាព​ធន់ និង​គាំទ្រ​ការអភិវឌ្ឍន៍​ទូទៅ និង​ជាពិសេស​បាន​គាំទ្រ​ដល់​ក្រសួងផែនការ តាមរយៈ​គម្រោង​គាំទ្រ​ដល់​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ដំណាក់កាល​ទី​៣ ឆ្នាំ​២០១៦-២០២១ មាន​ទឹកប្រាក់​ប្រមាណ ៧,៣៣៨,០០០​ដុល្លា​អូស្ត្រាលី និង​បាន​ជួយ​គាំទ្រ​ដល់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ តាមរយៈ​AUSAID Australia លើ​ការងារ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ​២០០០,២០០៥,២០១០ និង ២០១៤ និង​លើ​ការងារ​ជំរឿន​កសិកម្ម​កម្ពុជា ឆ្នាំ​២០១៣​ផងដែរ​។​

​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនាម​ក្រសួងផែនកា​រ ក៏ដូចជា​រដ្ឋាភិបាល​អូស្ត្រាលី ពិត​ជាមាន​មោទនភាព​ជាខ្លាំង ចំពោះ​កម្មវិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ វា​ពិតជា​បានផ្តល់​នូវ​ទិន្នន័យ​ជា​មូលដ្ឋាន សម្រាប់​កំណត់​សិទ្ធិ​របស់​អ្នក​ដែល​ត្រូវ​ទទួលបាន​ផល នូវ​ការផ្តល់សេវា​សុខភាព​ដោយ​ឥតគិតថ្លៃ រួមទាំង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ ហើយ​ក្នុងនាម​ឯកឧត្តម​អគ្គរដ្ឋទូត​អូស្ត្រាលី ពិតជា​រីករាយ​ក្នុងការ គាំទ្រ​និង​សហការ​ជាមួយ​ក្រសួងផែនការ ធ្វើឱ្យ​រឹតតែ​ប្រសើរឡើង មាន​តម្លាភាព និង​វត្ថុបំណង​នៃ​ការដាក់បញ្ចូល​ការផ្ទេរ​សាច់ប្រាក់ ទៅ​ឲ្យ​ប្រជាជន​កម្ពុជា ដែល​ក្រីក្រ​បំផុត​ក្នុងអំឡុងពេល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ហើយ​ការផ្តល់​Tablet ចំនួន​១៧០០​គ្រឿង​កាលពីពេល​ថ្មីៗ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​ឱ្យ​ទិន្នន័យ​គ្រួសារ​ក្រីក្រ មាន​ភាពច្បាស់លាស់ សុក្រឹត និង​តម្លាភាព​ផងដែរ​៕
​ដោយ​៖​កូ​ឡាប​

 

×