ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ១៩ចំនួន២នាក់បន្ថែមទៀត បានជាសះស្បើយ និងរកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ថ្មីទៀត នៅកម្ពុជា ហើយអ្នកដែលមានវិជ្ជមានកូវីដ១៩ ម្នាក់ថ្មីនេះ ជាបុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅខេត្តសៀមរាប។
ចំណែកឯអ្នកដែលជាសះស្បើយទាំង ២នាក់ថ្មីនោះ គឺបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅខេត្តព្រះសីហនុ
បុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅខេត្តព្រះសីហនុ ។ បុរសទាំង ២នាក់នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ត្រូវបានព្យាបាលឲ្យជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក្រុងភ្នំពេញ៕
ដោយ៖កូឡាប