Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រឹះស្ថាន​អង្គរ​ប្រមូល​ចំណូល​ប្រមាណ​២០​លាន​ដុល្លារ ពី​ការលក់​ប័ណ្ណ​ជូន​ភ្ញៀវទេសចរ​អន្តរជាតិ ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២០

​ភ្នំពេញ​៖ ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២០ គ្រឹះស្ថាន​អង្គរ​បាន​លក់​ប័ណ្ណ​ជូន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៣៨៧.៨៤០​នាក់ ទទួលបាន​ចំណូល​២០​លាន​ដុល្លារ , ប័ណ្ណ​រយៈពេល​វែង​ចំនួន​២២៦​នាក់ ស្មើនឹង ៤៤.១៥០​ដុល្លារ , ភ្ញៀវ​កោះកែរ​មាន​ចំនួន ៨.៥៤៤​នាក់ ទទួលបាន​ចំណូល​ចំនួន​៨៥.៤៤០​ដុល្លារ​។ លើ​ចំណូឡ​សរុប​ចំនួន ២០,១​លាន​ដុល្លារ​, ចំណូល​បាន​បង់​ចូល​ថវិកាជាតិ​ក្នុង​ឆមាស​ទី​១ គិត​ជា​ប្រាក់រៀល​ចំនួន​៧៧,១​ពាន់​លាន​រៀល ស្មើនឹង​១៦​ភាគរយ​នៃ​ផែនការ​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​គ្រឹះស្ថាន​អង្គរ អាណត្តិ​ទី ២ លើក​ទី ៣, នៅ​ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២០, វេលា​ម៉ោង ៩ ព្រឹក​, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។​

​ក្នុង​ការបង្កើន​ប្រសិទ្ធភាព នៃ​ការលក់​ប័ណ្ណ​ទស្សនា​រយៈពេល​វែង​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត គ្រឹះស្ថាន​អង្គរ បាន​អនុវត្ត​ការទិញ​ប័ណ្ណ ដោយ​មិនចាំបាច់​មានការ​រង់ចាំ​យូរ គឺ​ត្រឹមតែ​តម្រូវ​ឲ្យ​មាន​លិខិតឆ្លងដែន និង​ទិដ្ឋាការ​រយៈពេល​វែង​ប៉ុណ្ណោះ​។​

​ឆ្លើយតប​នឹង​ការយកចិត្តទុកដាក់​និង​ការគិតគូរ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២០ គ្រឹះស្ថាន​អង្គរ​បាន​ឧបត្ថម្ភ​មូលនិធិ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​ទឹកប្រាក់​ចំនួន​៧៧៥​ពាន់​ដ​ល្លារ​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បានផ្តល់​អនុសាសន៍​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន ឲ្យ​បង្កើន​ការរៀបចំ​កែលម្អ​បង្គន់​អនាម័យ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត និង​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការប្រមូល​ចំណូល​ពី​ការលក់​ប័ណ្ណ ពង្រឹង​ការត្រួតពិនិត្យ​ប័ណ្ណ​ឲ្យ​បាន​កាន់តែ​សកម្ម និង​មាន​ប្រសិទ្ធភាព​ថែមទៀត​៕

ដោយ៖កូឡាប


×