ក្រចេះ ៖ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្តម ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ ការងារគ្រប់គ្រង អភិរក្សសារមន្ទីរ ២ធ្នូ ស្ថិតក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម វ៉ា ថន អភិបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តីបានផ្តល់អនុសាសន៍លើការងារថែទាំ កែលំអ សោភ័ណភាពក្នុងបរិវេណវិមាន២ធ្នូ និងការងារគ្រប់គ្រងអភិរក្សសារមន្ទីរឱ្យបានកាន់តែល្អ ហើយព្រមជាមួយគ្នានេះដែរ សម្តេចបានដោះស្រាយឧបត្ថម្ភបង្គោលភ្លើង និងអំពូលដើរដោយពន្លឺព្រះអាទិត្យចំនួន៧០បង្គោល ដាក់បំភ្លឺបន្ថែម នៅក្នុងទីលាន និងសួនច្បារក្នុងបរិវេណសារមន្ទីរ និងជួយកសាងអាគារមួយខ្នង សម្រាប់ជាការិយាល័យធ្វើការងាររបស់សារមន្ទីរ ២ធ្នូ៕ ដោយ៖កូឡាប