Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ឆបោក និង​លួច​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​វី​ង ដោយ​លួច​យក​លេខ​កូដ​សម្ងាត់ ពី​អតិថិជន​

​ភ្នំពេញ​៖ ជនសង្ស័យ​៣​នាក់ បាន​សារភាពថា ពួកគេ​បានធ្វើ​សកម្មភាព​លួច​ប្រាក់​តាម​ប្រព័ន្ធ​វី​ង​ប្រាកដ​មែន ដោយ​ប្រើ​វិធី​លួច​យក​លេខ​កូដ​សម្ងាត់​ពី​អតិថិជន តាមរយៈ បណ្តាញ​សង្គម​ដោយ​ក្លែងបន្លំ​គណនី​ហ្វេ​ស​ប៊ុ​ក អ្នកលក់​អន​ទ្បា​ញ​។​

​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ឆបោក និង​លួច​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​វី​ង​ចំនួន​៣​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​ដក​ប្រាក់​របស់​ជនរងគ្រោះ​បានជា​ច្រើន​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ ប៊ុត បញ្ញា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​មេខ្លោង​), ទី​២-​ឈ្មោះ យន្ត ពិភព ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​អ្នក​ដក​លុយ​), ទី​៣-​ឈ្មោះ យស់ ពិ​ទូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​២០០៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​អ្នក​ដក​លុយ​)​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆបោក និង​លួច​ប្រាក់​តាម​ប្រព័ន្ធ​វី​ង​ប្រាកដ​មែន ដោយ​ប្រើ​វិធី​លួច​យក​លេខ​កូដ​សម្ងាត់​ពី​អតិថិជន តាមរយៈ បណ្តាញ​សង្គម​ដោយ​ក្លែងបន្លំ​គណនី​ហ្វេ​ស​ប៊ុ​ក អ្នកលក់​អន​ទ្បា​ញ ហើយ​បាន​ទូរស័ព្ទ​ទៅ​អតិថិជន​នោះ ដើម្បី​បានទទួល​លេខ​កូដ​សម្ងាត់​វី​ង និង​វិធី​មួយទៀត​គឺ​ចូល​បន្លំ​ខ្លួន​ធ្វើជា​អតិថិជន នៅតាម​ភ្នាក់ងារ​វេរ​លុយ លួច​ថត​លេខ​កូដ​សម្ងាត់​អតិថិជន​ផ្សេងទៀត​ដែល​កំពុងតែ​វេ​លុយ ៕​ដោយ៖​កូ​ឡាប​

×