ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញដេកសន្លប់នៅមុខផ្ទះពេទ្យដាក់ធ្មេញឈូករ័ត្នមួយយប់ហើយ ពុំទាន់ដឹងពីមូលហេតុសង្ស័យត្រូវថ្នាំសណ្តំគេ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ កើតឡើងនៅវេលាម៉ោង ១២ និង ១០ នាទីរសៀល ថ្ងៃសុក្រទី២៤ ខែកក្កដា ឆ្នាំ ២០២០ ត្រង់ចំណុចផ្ទះដាក់ធ្មេញ ឈូករ័ត្ន នៅតាមបណ្តោយផ្លូវ ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ស្ត្រីខាងលើមិនទាន់មានឈ្មោះ និងអត្តសញ្ញាណច្បាស់នៅឡើយ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា គាត់បានឃើញស្ត្រីរងគ្រោះខាងលើ ដេកនៅមុខផ្ទះដាក់ធ្មេញ យីហោ ឈូករ័ត្ន មួយយប់ហើយគាត់បានបញ្ជាក់ទៀតថា សង្ស័យតែត្រូវថ្នាំសណ្តំគេទេ ហើយគេដឹកមកទម្លាក់ចោលនៅកន្លែងនឹង។
គាត់បញ្ជាក់ទៀតថា គាត់បានទិញបាយ និងនំចំណី និងទឹកឲ្យហូបដែរ តែស្ត្រីខាងលើព្យាយាមឱនមុខមិនងើប ហេតុនេះហើយគាត់បញ្ជាក់ថា សង្ស័យត្រូវថ្នាំសណ្តំគេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចបានទាក់ទងទៅខាងសង្កាត់ ដើម្បីហៅរថយន្តសាម៉ុយ ដើម្បីយកទៅសង្គ្រោះភ្លាមៗផងដែរ៕ដោយ៖សាមេត មីដា