កណ្តាល៖ នគរបាលស្រុកខ្សាច់កណ្ដាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ចុះធ្វើកិច្ចសន្យាផ្អាកការបើកKTV ចំនួន ៤ទីតាំង ។ ការចុះផ្អាកការបើកKTVបន្ទាប់ប្រជាពលរដ្ឋប្តឹងស្នងការនគរបាលខេត្តកណ្តាល។
ក្រុមការងារតាមដានព័ត៌មានប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០ ឆ្លើយតបម្ចាស់Acount facebook ឈ្មោះ គីម ហៀប អគុណសន្តិភាព ដែលបានComment ចូលក្នុងpag ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា “សូមឯកឧត្តមបងស្នងការបញ្ជាកូនចៅចុះមកមើល KTV នៅក្នុងទឹកដីខ្សាច់កណ្តាលផងទាន ច្រើនកន្លែងណាស់ ជាពិសេសនៅម្តុំ អធិការតែម្តង”។
ក្រោយទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បានចាត់ឲ្យលោកវរសេនីយ៍ទោ អ៊ុន យ៉ុង អធិការរងទទួលផែនយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ លោកស្រីក្រុមប្រឹក្សាឃុំ លោកមេភូមិ ចុះធ្វើកិច្ចសន្យាផ្អាកការបើកKTV បានចំនួន ៤ទីតាំង ក្នុងនោះមាន៖
១-ឈ្មោះ ផាន់ សារឿន ភេទប្រុស អាយុ៣២ រស់នៅព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ជាមេការអាហារដ្ឋានព្រែកតាមាក់(ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់)។
២-ឈ្មោះ ហេង ចិន្តា ភេទស្រីអាយុ៣៧ រស់នៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ជាម្ចាស់អាហារដ្ឋាន១៦៨(ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់)។
៣-ឈ្មោះ តុង ឌី ភេទប្រុសអាយុ៤០ រស់នៅភូមិច្រនាងទេ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត ជាម្ចាស់អាហារដ្ឋានហេង ហេង កូនប្រុសបី(ភូមិអន្លង់ ឃុំព្រែកតាមាក់) ។
៤/ឈ្មោះ ថន ចាន់ថាច ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញជាមេការអាហារដ្ឋាន៧៤១(ភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ )។
អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលទទួលរាល់មតិរិះគន់ ដើម្បីស្ថាបនារបស់សាធារណជន ក្នុងបណ្តាញសង្គមហ្វេសប៊ុក ៕ ដោយ៖កូឡាប