ភ្នំពេញ៖បុរសម្នាក់ចេញពីកម្មវិធីជួបជុំមិត្តភក្តិរួចបានត្រឡប់មកផ្ទះវិញ សង្ស័យរថយន្តបុកពីក្រោយពេញទំហឹងបណ្តាលឲ្យប៉ើង ខ្ទាតទៅមុខប្រមាណជា១៥ ម៉ែតបណ្តាលឲ្យបាក់ក៏ស្លាប់នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១១ និង ៣០នាទីយប់ ថ្ងៃសៅរ៍ទី២៥ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ បេតុង ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
សពដែលស្លាប់មានឈ្មោះ សុខ លៀងអាយុ ២៧ ឆ្នាំ មុខរបររកស៊ីតិចតួច មានទីលំនៅក្នុងភូមិដើមស្លែង សង្កាត់និរោធ ខណ្ឌច្បាអំពៅទី២ រាជធានីភ្នំពេញ។
បើយោងតាមការរៀបរាប់ពីមិត្តភក្តិបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះនៅអង្គុយហូបអីតិចតួចជួបជុំមិត្តភក្តិ នៅម្តុំមាត់កោះ ពេលដែលហូបអីរួចហើយ ពួកគាត់បានឃាត់ឲ្យដេកនៅផ្ទះពួកគាត់មួយយប់ទៅ រួចបានយកកូនសោរបស់ជនរងគ្រោះទៅលាក់
ដោយសារតែម្តាយរបស់ជនរងគ្រោះ បានតេទូរស័ព្ទមកថា ថ្ងៃនឹងគាត់ប្រផ្នូលមិនល្អទេ ឲ្យសម្រាកនៅកន្លែងនឹងមួយយប់ទៅ តែជនរងគ្រោះបានរកសោឃើញ រួចក៏បានឡើងម៉ូតូម៉ាក ធូដេ ពណ៌ស ដែលពាក់ផ្លាកលេខ ភ្នំពេញ 1-CN 7532 វិលត្រឡប់មកផ្ទះវិញក្នុងទិសដៅពី ត្បូងមកជើង ស្រាប់តែមកជិតដល់ចំណុចកើតហេតុ សង្ស័យថារថយន្តបុកពីក្រោយពេញទំហឹង បណ្តាលឲ្យប៉ើង ខ្ទាតទៅមុខបាក់ក៏ស្លាប់ភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូមូលដ្ឋាន ចុះមកដល់រួចបានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងរួច យកសពបុរសខាងលើយកតម្កល់ទុកនៅវត្ត រង់ចាំឆែកកាមេរាសុវត្ថិភាព តើគាត់ស្លាប់ដោយសាជិះម៉ូតូដួលខ្លួនឯង ត្រូវរថយន្តបុកពីក្រោយ៕ដោយ៖ សា មេត