Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បូរី​ឃាង ហេង ចាក់ដី​ចូល​ប្រឡាយ​បឹង​ហា បណ្ដាល​ឲ្យ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី​

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ រួមជាមួយ​អាជ្ញាធរ​ខណ្ឌដង្កោនិង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានធ្វើ​សកម្មភាព​កាយ​អាចម៍ដី ចេញពី​ប្រឡាយ​បឹង​ហា ខណៈ​ដែរ​ម្ចាស់​បុរី​ឃាង ហេង​ចាក់ដី​ចូលទៅក្នុង​ប្រឡាយ​បិទផ្លូវ​ទឹក បណ្ដាល​ឲ្យ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ថ្មី​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នា​ចុង​សប្ដាហ៍​កន្លងមកនេះ គឺ​ក្រោយពី​ទទួល​ព័ត៌មាន​ថា បុរី ឃាង​ហេង បាន​ចាក់​អាចម៍ដី​ចូលទៅក្នុង​ប្រឡាយ​បឹង​ហា បណ្ដាល​ឲ្យ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ថ្មី​សង្កាត់​ដង្កោ ខណ្ឌដង្កោ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌដង្កោ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ខាងលើ​។ ក្រោយពី​ឃើញ​សកម្មភាព​ចាក់ដី​ចូល​ប្រឡាយ​បែបនេះ អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជា​ឱ្យ​ក្រុមការងារ​ចុះ​កាយ​ដី​នោះ ចេញ​ជាបន្ទាន់ ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​ទឹក​លិចលង់​លំនៅដ្ឋាន ប្រជាពលរដ្ឋ​បន្តទៀត​។ ក្នុង​សកម្មភាព​នោះ ក្រុមការងារ​ដែល​ដឹកនាំ ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឲ្យ​មន្ទីរជំនាញ​ធ្វើការ​កាយ​ដី​ចេញពី​ប្រឡាយ​១​ផ្នែក បាន​ប្រវែង​៦០​ម៉ែត្រ និង​ឱ្យ​ម្ចាស់​បុរី​កាយ​អាចម៍ដី ចេញពី​ប្រឡាយ​នេះ​ជាច្រើន​ម៉ែត្រ​ផងដែរ​។​

​មន្ត្រី​ជំនាញ​បានបញ្ជាក់​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​មានការ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅ​ភូមិ​ថ្មី​នៅក្រោយ​សាលាខណ្ឌ​ដង្កោ​នេះ គឺ​ដោយសារតែ​ម្ចាស់​បុរី​ឃាង ហេង បាន​ចាក់ដី ចូលទៅក្នុង​ប្រឡាយ បិទផ្លូវ​ទឹក​ទើប​ធ្វើ​ឲ្យ​ទឹក ហូរ​មិនទាន់​បង្ក​ឲ្យ​មានការ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ។ តែ​ក្រោយពី​កាយ​អាចម៍ដី ប្រវែង​ប្រមាណ​២០០​ម៉ែត្រ ដែល​ចាក់​ចូល​ប្រឡាយ​នេះ ទឹក​ក៏បាន​ស្រក​ពី​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​អស់​ដែរ​៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

×