Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ចំនួន​៧​នាក់ ទៅ​តុលាការ ករណី​ក្សា​ទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​

​ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៧​នាក់ ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​ពាក់ព័ន្ធ​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ ។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជា​ឱ្យកម្លាំង​មន្ទីរ​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​បាវិត និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់រោទិ៍ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះបង្ក្រាប​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​កំពោ​ត​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦ នាក់ ៖ ១.​ឈ្មោះ តាំង វីរៈ​តុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ទួល​អំពិល សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។ ២.​ឈ្មោះ សៀ វ​ទ្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទី​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ៣.​ឈ្មោះ សៀ វណ្ឌី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ៤.​ឈ្មោះ ឡាក់ សឿ ភេទ​ប្រុស អាយុ​១៥ ឆ្នាំ​មុខរបរ​ពិត​ប្រា​ដក មាន​ទីលំនៅ​ភូមិ​ព្រៃ​ភ្នៀ​ត ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។ ៥.​ឈ្មោះ ខ្មៅ ស៊ីណា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក មាន​ទីលំនៅ​ភូមិ​ព្រៃ​ភ្នៀ​ត ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង និង​ទី​៦.​ឈ្មោះ ខ្មៅ រស្មី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក មាន​ទីលំនៅ​ភូមិ​ព្រៃ​ភ្នៀ​ត ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ។​

​ក្រោយពី​មន្ត្រី​យុត្តិធម៌​កងរាជអាវុធហត្ថ នាំ​មកដល់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ឈ្មោះ សៀ វណ្ឌី បាន​សារភាពថា ខ្លួន​ធ្លាប់​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ ហង្ស សុគន្ធ​ខេន (​ហៅ​ដែន​)​។ បន្ទាប់មក​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្តស្វាយរៀង ក៏បាន​សុំ​គោលការណ៍​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ពន្លាត​សមត្ថកិច្ច​ដែនដី ទៅ​រាជធានី​ភ្នំពេញ រហូតដល់​ម៉ោង​១៣​និង​០០ នាទី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុង ដេប៉ូ ស្នងការរង​ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​វិធាន​ញុះញង់ ឲ្យ​លក់​ដោយ​ខុសច្បាប់​នូវ​សា​ធារ​តុ​ញៀន ដោយ​ឲ្យ​ឈ្មោះ សៀ វណ្ឌី ធ្វើការ​ទំនាក់ទំនង​ទៅ​ឈ្មោះ ហង្ស សុគន្ធ​ខេន (​ហៅ​ដែន​) ដើម្បី​ទិញ​ថ្នាំញៀន បន្ទាប់មក​ឈ្មោះ​ហង្ស សុគន្ធ​ខេន (​ហៅ​ដែន​) បាន​ណាត់​ឈ្មោះ សៀ វណ្ឌី ទៅយក​ថ្នាំញៀន​នៅ​ស្ថិតនៅ​ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ រហូតដល់​ម៉ោង ១៣​និង​៣០ នាទី ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ ពេលដែល​សមត្ថកិច្ច​ម​ក​ដល់​កន្លែង​ណាត់ជួប ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ពាក់​ស្លាក់​លេខ 1ll 7134 មក​ម្នាក់ឯង ពេល​ឃើញ​សមត្ថកិច្ច ក៏បាន​ផ្តួល​ម៉ូតូ​ចោល​រួច​រត់គេច​ចូល​បឹង​ឈូក ហើយ​ពេល​សមត្ថកិច្ច​ឆែក​ម៉ូតូ​របស់​ជនសង្ស័យ រកឃើញ​ថ្នាំញៀន​ចំនួន ១ កញ្ចប់ ក្រោយមក​សមត្ថកិច្ច ក៏បាន​ហ៊ុមព័ទ្ធ​បឹង​ឈូក​នោះ ក៏​ចាប់បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ស៊ុ សារិត អាយុ​៣៤​ឆ្នាំ​មុខរបរ​ចុងភៅ មាន​ទៅ​លំនៅ​ភូមិ​ជ្រលង ឃុំ​ជ្រលង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ចំណែក​ឈ្មោះ ហង្ស សុគន្ធ​ខេន ហៅ​ដែន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​រត់​គេចខ្លួនបាត់​។​

​ដោយឡែក​វត្ថុតាង​ដកហូត​សរុប​រួមមាន ៖ ១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៣៩​កញ្ចប់ មាន​ទម្ងន់ ៣៣៦,១២ ក្រាម (​គិត​ទាំង​សម្បក​វេច​ខ្ចប់​), ២.​ម្សៅ​ពណ៌​លឿង ចំនួន ១​កញ្ចប់​មាន​ទម្ងន់​១,២៨ ក្រាម (​គិត​ទាំង​សម្បក​វេច​ខ្ចប់​), ៣.​ទូរស័ព្ទដៃ ៥ គ្រឿង​, ៤.​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ២ គ្រឿង​, ៥.​គ្រាប់​អាវុធ​ចំនួន ៣០ គ្រឿង​, ៦.​ម៉ូតូ ចំនួន ២ គ្រឿង​, ៧.​ប្រាក់រៀល​ចំនួន ៨០.០០០ រៀល​, ៨.​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​ដោយ​៖​វ៉ៃ​កូ​


×