Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​នៅតាម​រាជធានី ខេត្ត និង​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​នៅតាម​រាជធានី ខេត្ត និង​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

យោងតាម​សេចក្តីជូនដំណឹង​របស់ ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅ​ថ្ងៃទី 28 ខែកក្កដា​ឆ្នាំ 2020 នេះ បាន​បញ្ជាក់ថា ដោយសារ​បច្ចុប្បន្ននេះ ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​សភាព​ល្អប្រសើរ និង​អាច​គ្រប់គ្រង​បាន និង​ដើម្បី​លើកកម្ពស់​ការថែទាំ​សុខភាព ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការហាត់​ប្រាណ និង​ការលេង​កីឡា ក្រសួង​អប់រំ យុវជន និង កីឡា​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​នៅតាម​រាជធានី ខេត្ត និង​ក្នុង​ប​វិ​វេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក លើកលែងតែ​សកម្មភាព​ហាត់ប្រាណ​តាម​ក្លឹប​កីឡា ដែល​ប្រើប្រាស់​សម្ភារ​រួមគ្នា​។​

​ក្រសួង​អប់រំ​បន្តថា នៅក្នុង​ការអនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​នេះ ក្រសួង​ស្នើឱ្យ​ទីកន្លែង​ហាត់ប្រាណ និង​លេង​កីឡា​ទាំង អស់​ត្រូវ​បន្ត​គោរព​តាម​វិធាន​សុវត្ថិភាព​សុខភាព របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​យ៉ាង ត្រឹមត្រូវ និង​ម៉ឺង​មាត់​ដូចខាងក្រោម​៖

១៖ រក្សា​អនាម័យ​ជាប្រចាំ​ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ទឹក​អាល់កុល ដែល​សម្លាប់​មេរោគ ពាក់​ម៉ាស់ និង​វ៉ាស់​កម្ដៅ​។​

២៖ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​រក្សា​ចម្ងាយ​ពី​ម្នាក់​ទៅ​ម្នាក់​យ៉ាងតិច ១.៥ ម៉ែត្រ​។​

៣៖ ទីកន្លែង​ហាត់ប្រាណ និង​កន្លែង​លេង​កីឡា ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​ធ្វើ​អនាម័យ​ជាប្រចាំ​។​

៤៖ ត្រូវ​ធានាថា កន្លែង​ហាត់ប្រាណ និង​កន្លែង​លេង​កីឡា មិនមែនជា​កន្លែង​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​ជាមួយគ្នានេះ ក្រសួង​អប់រំ​សង្ឃឹម និង​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នឹងចូលរួម​ហា​ត់​ប្រាណ និង​លេង​កីឡា ព្រមទាំង​បន្ត​អនុវត្ត​នូវ​វិធាន​សុវត្ថិភាព​សុខភាព របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​៕ ដោយ​៖​កូ​ឡាប​

×