Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនស្ត្រី២នាក់ ដែលពាក់ព័ន្ធនឹងការយកលុយ៣០ម៉ឺនដុល្លារទៅឱ្យ លោក មួង ឃីម និងគ្រូមា លី សាម៉េត រត់ការចង់ឲ្យកូនចូលជាមន្រ្តីគយនៅខេត្តបាត់ដំបង

ភ្នំពេញ៖ កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនស្រ្តី២នាក់ ដែលពាក់ព័ន្ធនឹងករណីយកលុយប្រមាណ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង។

ស្ត្រី២នាក់នោះរួមមាន លោកស្រី ឆាយ​ សុវណ្ណារី​ និងលោកស្រី ហ៊ើងទិត្យរាត្រីល័ក្ខណ៍​ ដែលជាអ្នកនាំយកលុយចរចាជាមួយលោក មួង​ ឃីម និងលោក លី សាម៉េត។

ស្រ្តី២នាក់ខាងលើនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ​នៅវេលាម៉ោង៩៖៣០ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សូមរំលឹកថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំអាណត្តិទី៣ លើកទី៤១
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ.ប.ព. បានឲ្យដឹងថា ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្ត ដោយ មួង ឃឹម និងបក្សពួក ឲ្យយុវជនម្នាក់ទើបជាប់ បរិញ្ញាបត្រ ឲ្យបានចូលក្របខណ្ឌគយ ហើយឲ្យបានធ្វើគយនៅខេត្តបាត់ដំបង ជាថ្នូរនឹងប្រាក់៣០ ម៉ឺន ដុល្លារអាមេរិក។ រាល់ករណីប៉ុនប៉ងសូកប៉ាន់ខាងលើបានបរាជ័យ មិនអាចសម្រេចដោយថ្នាក់លើមិនដែលធ្វើការ តែងតាំងមន្ត្រីដោយសំណូកឡើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×