Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់​ថ្មី​ទៀត ជា​បុរស​ជនជាតិ​ឥណ្ឌា​អាយុ​៣២​ឆ្នាំ​

​ភ្នំពេញ​-​នៅ​ព្រឹក​ថ្ងៃ​២៨​កក្កដា​២០២០​នេះ ក្រសួងសុខាភិបាល​ប្រកាសថា​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់​ថ្មី​ទៀត ជា​បុរស​ជនជាតិ​ឥណ្ឌា​អាយុ​៣២​ឆ្នាំ មាន​អាស​យ័​ដ្ឋា​ន​បណ្តោះអាសន្ន​នៅ​រាជធានី​ភ្នំពេញ ទើប​ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌា តាម​យន្តហោះ​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី​និង​កូរ៉េខាងត្បូង មកដល់​កម្ពុជា​កាលពី​យប់​ថ្ងៃ​២៦​កក្កដា​២០២០​។ បច្ចុប្បន្ន​អ្នកជំងឺ​រូបនេះ​បានដាក់​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ហើយ​។​

​ក្រសួងសុខាភិបាល​បានប្រកាសថា ថ្ងៃនេះ យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី ១​នាក់​។ រហូតដល់​ម៉ោង ០៧​និង​៣០ ព្រឹក ថ្ងៃទី ២៨ កក្កដា ២០២០ យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី ១​នាក់ (​ជា​ករណី​នាំចូល ជនជាតិ​ឥណ្ឌា ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌា​) ដូច្នេះ​សរុប​កើត​កូ​វីដ​-១៩ ចំនួន​២២៦​នាក់ ជាសះស្បើយ​គ្មាន ចំនួន​សម្រាក​នៅ​ពេទ្យ​៧៩​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន ១៤៧​នាក់ និង ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ៕
​ដោយ​៖​កូ​ឡាប​

 

×