ភ្នំពេញ ៖ យុវជន២នាក់ចេញពីកន្លែងលក់ស៊ុបបម្រុងនឹងវិលត្រឡប់ទៅផ្ទះវិញ តែអកុសល់ជួបគ្រោះថ្នាក់ចរាចរណ៍ ជិះទៅបុកពីក្រោយរថយន្តដឹកដីពេញទំហឹងបណ្តាលឲ្យស្លាប់ទាំង២នាក់ ។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង៩ និង ២០នាទីយប់ ថ្ងៃអង្គារទី២៨ ខែកក្កដា ឆ្នាំ ២០២០ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
សពដែលស្លាប់ ឈ្មោះពៅ ចាន់ទៀ អាយុ២៤ ឆ្នាំបុខរបរ លក់គ្រឿងសំណង់ មានប្រពន្ធ និងកូន ២នាក់ សព្វថ្ងៃរស់នៅភូមិចាឡក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រីឯសពរួមដំណើជាមួយគ្នា មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកដីមួយគ្រឿង ពណ៌ឈាម ជ្រូកដែលពាក់ផ្លាកលេខ ចង្កូតស្តាំ PP -0912 បើកបក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនធម្មតា ហើយភ្លាមៗនោះដែរ គេបានឃើញយុវជន២ នាក់ទៀតជិះម៉ូតូម៉ាក click ពណ៌សមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 1-GL 9895 ឌុបគ្នាចេញពីកន្លែងហូបស៊ុប ក្នុងទិសដៅពីកើតមកលិច មកពីក្រោយរថយន្តដឹកដីនោះ ក្នុងល្បឿនលឿនដូចហោះ ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុ ក៏បានអកហ្សឺ ជ្រុលទៅបុកពីក្រោយរថយន្តដឹកដីពេញទំហឹងបណ្តាលឲ្យបាក់កស្លាប់ ម្នាក់និងម្នាក់ទៀតបោកក្បាលនឹងថ្នល់ ស្លាប់គលើគ្នាយ៉ាងអាណោចអាធ័ម។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងខាងចរាចរណ៍ជំនាញ សហការគ្នា រួចបានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង យកម៉ូតូនិងរថយន្ត ស្ទូចយកទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ សា មេត