ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញប្រកាសព័ត៌មានពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន៧នាក់ (ជាបុរសជនជាតិខ្មែរក្រុមទាហានមួកខៀវអង្គការសហប្រជាជាតិ៤នាក់ និងក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ីចំនួន៣នាក់) និងជាសះស្បើយចំនួន៧នាក់ នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមាន ៖ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន១៥៤នាក់ ។ អ្នកមានវីរុសកូវីដ១៩ មានចំនួន២៣៣នាក់ ។ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ ចំនួន៧៧នាក់ ។ អ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាជាស្ត្រីជនជាតិអាមេរិកកាំង ២នាក់៕ ដោយ៖កូឡាប