Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​គ្រាប់​រីករាយ ផ្តល់​ប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​?

​ទោះបីជា​ធ្លាប់ ឬ​ឧស្សាហ៍​ទទួលទាន​គ្រាប់​រីករាយ​ញឹកញាប់​ប៉ុណ្ណា​ក៏ដោយ ក៏​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ គ្រាប់​ធញ្ញជាតិ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​។ តើ​គ្រាប់​រីករាយ​អាច​ផ្ដល់​ផល​ល្អៗ​អ្វី​ខ្លះទៅ​?

​ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​សំខាន់ៗ របស់​វា​ចំពោះ​សុខភាព ៖

១. វា​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​

​ជា​អាហារសម្រន់​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ក៏​ព្រោះ​គ្រាប់​ធញ្ញជាតិ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ព្រមទាំង​ជាតិ​ខ្លាញ់ polyunsaturated និង monounsaturated ដែល​ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ហើយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ ដែល​អាច​កើតឡើង​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​។ ម្យ៉ាងវិញទៀត គ្រាប់​ផ្កា​រីករាយ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​ជាតិ​ស​សៃ ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​

២. វា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​សំខាន់ៗ​

​គ្រាប់​រីករាយ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​សរសៃ ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត ខ្លាញ់​ល្អ ប៉ូ​តា​ស្យូ​ម ផូស្វ័រ វីតាមីន A វីតាមីន B6 ទង់ដែង និង​ម៉​ង់​កា​ណែ​ស​។ គ្រាប់​ធញ្ញជាតិ​នេះ​ថែមទាំង​មាន​ផ្ទុក​កាឡូរី​ទាប​ទៀតផង​។​

៣. វា​ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​

​នេះ​ក៏​ព្រោះតែ​គ្រាប់​រីករាយ​មាន​ផ្ទុក​សម្បូរ​ទៅដោយ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ការពារ​កោសិកា​ពី​រ៉ាឌីកាល់​សេរី និង​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​

៤. វា​ជួយ​ពង្រឹង​សុខភាព​ភ្នែក​

​គ្រាប់​រីករាយ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ lutein និង zeaxanthin ដែល​ល្អ​សម្រាប់​សុខភាព​ពង្រឹង​សុខភាព​ភ្នែក​។​

៥. វា​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​

​នេះ​ក៏​ព្រោះតែ​គ្រាប់​រីករាយ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​។​

៦. វា​ជួយ​ឱ្យ​ឆាប់​គេង​លក់​

​គ្រាប់​រីករាយ​ក៏មាន​ផ្ទុក​មេ​ឡា​តូ​នី​ន​ដែល​នឹង​ជួយ​ឱ្យ​អ្នក​ឆាប់​គេង​លក់​។ ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ​នេះ មុនពេល​ចូល​គេង​អាចជួយ​ដោះស្រាយ បញ្ហា​ពិបាក​គេង​លក់​គួរឱ្យកត់សម្គាល់​៕

​សម្គាល់​៖ ចូរ​ជ្រើសរើស​គ្រាប់​រីករាយ​គ្មាន​ជាតិ​ប្រៃ ឬ​អំបិល ហើយ​អ្នក​ក៏​មិនគួរ​ទទួលទាន​លើសពី ១ ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ដែរ​៕

​អត្ថបទ​៖ health.com.kh​

×