Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រឡាញ់​គ្នា​បាន​ជិត​១​ឆ្នាំ ក្រោយ​ការផឹកស៊ី​ ឡើង​ទៅ​រំលោភ​កូនស្រី​គេ ​បានសម្រេច​២​លើក​ និង​ដេក​ជាមូយ​គ្នាទ​ល់​ភ្លឺ ៣​ថ្ងៃក្រោយ​ជាប់​ខ្នោះ​

​ភ្នំពេញ​៖ កម្មករ​រោងចក្រ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ូលីស​មូលដ្ឋាន​ធ្វើ​ការឃាត់​ខ្លូន ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ថា បាន​រំលោភ​កូនស្រី​គេ​បានសម្រេច​២​លើក​និង​ដេក​ជាមូយ​គ្នាទ​ល់​ភ្លឺ ៣​ថ្ងៃក្រោយ​ក៏​ជាប់​ខ្នោះ​តែម្តង​។​

ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិតនៅ​ភូមិ​តាឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​នារី​ជនរងគ្រោះ​ឈ្មោះ ភ័​ស្ត ណា​រី ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ ភូមិ​ព្រៃវែង​កើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។​ចំណែក​ជនសង្ស័យ​មាន​ឈ្មោះ អ៊ុក ភារុណ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​តាឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​
ម្ដាយ​នារី​រងគ្រោះ​បាន​ប្រាប់​អោយដឹងថា កាលពី​យប់​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៨ ជនសង្ស័យ​ខាងលើ​បាន​មក​ផឹក​សុ​ី​នៅផ្ទះ​របស​គាត់​ជាមួយ​កូនស្រី​និង​មិត្ត​ភ​ក្រ័ពីរ បី​នាក់​ទៀត រហូត​វេលា​ម៉ោង​៩​និង​០០​នាទី យប់ រូបគាត់​ក៏​បាន​ចូល​សម្រាក​ជាមួយ​ប្ដី ហើយ​មិនដឹងថា​ក្រុម​កូនៗ​ផឹកស៊ី​ដល់​ម៉ោង​ប៉ុន្មាន​ទេ លុះដល់​ព្រឹក​ឡើង​ស្រាប់តែ​កូនស្រី​របស់​គាត់​បាន​ប្រាប់ថា​ឈ្មោះ អ៊ុក ភារុណ បាន​ចាប់រំលោភ​រូបនាង​កាល​ពី​យប់មិញ បន្ទាប់​មក​ខាង​ម្ដាយ​នារី​រងគ្រោះ​ក៏​មិន​បាន​មក​រាយការណ៍ និង​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​យើង​ភ្លាម​ទេ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៨​និង​៣០​នាទី ជនរងគ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ព្រៃវែង ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។​

​ក្រោយពីរ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ម្ដាយ​នារី​រងគ្រោះ​ខាងលើ សមត្ថកិច្ច​ប៉ុស្តី៍នគរបាល​ព្រៃវែង សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំណុច​ភូមិ​តាឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ យកមក​ធ្វើ​ការសាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃវែង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​ប្រាបថា រូបគេ​និង​នារី​រងគ្រោះ​ត្រូវ​ជា​សង្សារ​នឹង​គ្នា ដោយ​បាន​ស្គាល់​គ្នា​អស់​ពេល​ជិត​១​ឆ្នាំ​ហើយ ហើយ​នៅ​ថ្ងៃ​កើតហេតុ​រូបគេ​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​របស់​នារី​រងគ្រោះ ដែល​មាន​គ្នា​៤ ទៅ​៥ នាក់​ទី​០១ ឈ្មោះ អ៊ុក ភារុណ (​ជនសង្ស័យ​) ទី​០២ ឪពុក​ជនរងគ្រោះ​ផងដែរ និង​០២​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​ទេ ដែល​ស្ថិតនៅ​ភូមិ​ព្រៃវែង​កើត សង្កាត់ ព្រៃវែង ខណ្ឌដង្កោ។

​លុះដល់​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ជនសង្ស័យ និង​អ្នកផឹកស៊ី​ផ្សេងទៀត បាន​ឈប់​ផឹក មិត្ត​ភ​ក្រ័​បាន​ទៅ​ដេក​នៅ​ផ្ទះរៀងៗ​ខ្លួន ពេលនោះ​ឪពុក​របស់​នារី​រងគ្រោះ​ក៏​បាន​ចូល​ទៅ​ដេក​ដែរ ចំណែក​ជនសង្ស័យ​មិនទាន់​ទៅ​ផ្ទះ​ទេ ក៏​បាន​ឡើង​ទៅលើផ្ទះ ដើរចូល​ទៅក្នុង​បន្ទប់​របស់​នារី​រងគ្រោះ ឃើញ​ជនរងគ្រោះ​កំពុង ដេក​លង់លក់ ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​ពោប ពី​លើ​នារី​រងគ្រោះ យកដៃ​ខ្ទប់មាត់ ហើយ​គំរាម​ថា បើ​ហ៊ាន​ស្រែក​រូបគេ (​ជនសង្ស័យ​) នឹង​ច្របាច់ក អោយស្លាប់ ពេលនោះ ជនរងគ្រោះ​មិន​ហ៊ាន​ស្រែក​ទេ ហើយ​ជនសង្ស័យ​ក៏បាន ចាប់​សម្រាត​ខោ និង​ដោះអាវ របស់​នារី​រងគ្រោះ​ចេញ រួច​ធ្វើ​សកម្មភាព​រំលោភ សេពសន្ថវៈ​រហូត​បាន សម្រេច​ចំនួន ០១​លើក រហូត​បាន​រយៈពេល ០៥​នាទី​ក្រោយ ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព រំរ​លោភ សេពសន្ថវៈ លើ​ជនរងគ្រោះ​បានសម្រេច​ម្តងទៀត ហើយ​ជនរងគ្រោះ​និង​ជនសង្ស័យ ក៏​បាន​ដេក ជាមួយ​គ្នា​រហូតទល់​ភ្លឺ ហើយ​បាន​ត្រឡប់មក​ផ្ទះ​ធ្វើ​ជា​ធម្មតា លុះដល់​ថ្ងៃ​ទី​៣១​ខែម​ការ​ឆ្នាំ​២០១៨ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

បច្ចុប្បន្ន​ជន​សង្សយ័​ខាងលើ​ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួនប​ណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​ដង្កោ​ដើម្បី​កសាង​សុំណូម​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធិ​ច្បាប់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×