Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​វិវាទ​រវាង​កម្មករ និង​រោងចក្រ​ចំនួន​២ នៅ​ក្រុង​តាខ្មៅ ជួប​បញ្ហា​ក្ស័យធន , ថៅកែ​ក្រុមហ៊ុន​មិនមាន​ការទទួលខុសត្រូវ បិទទ្វារ​រត់ចោល​កម្ម​ករ​

​កណ្តាល​៖ ​ក្រុមហ៊ុន ឌី​ក​នើ​ធី នី​ត​ធើរ លីមីត​ធី​ត និង អេ​ខូ​បេស ហ្វេ​ក​ធើ​រី ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​តា​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​កម្មករ កម្មការិនី​បម្រើ​ការងារ​ប្រមាណ​ជាង ១០០០​នាក់ បាន​ជួប​បញ្ហា​ក្ស័យធន ហើយ​ថៅកែ​ក្រុមហ៊ុន​មិនមាន​ការទទួលខុសត្រូវ បិទទ្វារ​រត់ចោល​កម្ម​ករ កម្មការិនី ដោយ ក្រុមហ៊ុន មិនបាន​បើកប្រាក់​ឈ្នួល ប្រាក់​អតីតភាព​ការងារ ជូន​ដល់ក​ម្មករ កម្មការិនី ជាហេតុ​ធ្វើ​ឲ្យ​កម្មករ​ទាំងអស់​អស់​នាំគ្នា​តវ៉ា​ឱ្យមាន​ការបើក​ប្រាក់ខែ​ជូន​ពួកគាត់​។​

ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាល ខេត្តកណ្តាល ព្រមទាំង ឯកឧត្តម ទេស រុក្ខា​ផល អគ្គលេខា ធិ​ការ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ក​.​ប (​គណៈកម្មាការ​សម្រាប់​ដោះស្រាយ​បញ្ហា​បាតុកម្ម កូដកម្ម នៅតាម​គ្រប់​មុខសញ្ញា​) មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ កងកម្លាំង​ទាំងបី អភិបាលរងក្រុង​តាខ្មៅ និង​មន្ត្រី​ពាក់ព័ន្ធ នៅ​រសៀល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០​នេះ បាន​ប្រជុំពិភាក្សា រួមគ្នា​រក​ដោះស្រាយ​ក្នុង ករណី​វិវាទ​ការងារ រវាង​កម្មករ កម្ម​ការ​រិ​នី និង ក្រុមហ៊ុន ឌី​ក​នើ​ធី នី​ត​ធើរ លីមីត​ធី​ត និង អេ​ខូ​បេស ហ្វេ​ក​ធើ​រី សំដៅ​ឈានទៅរក​ការបញ្ចប់​វិវាទ​បាន​ឆាប់រហ័ស ប្រកបដោយ​ភាពជោគជ័យ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវខិតខំ​យកចិត្តទុកដាក់​ខ្ពស់ និង​ត្រូវ​សហ ការ​ឲ្យ​បាន​ស្អិតល្មួត​ជាមួយនឹង​គណៈកម្មាធិកា​រ​ជំនាញ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដល់​កម្មករ​ឲ្យ​បានល្អ និង​ទាន់ពេល ត្រូវ​ដោះស្រាយ​ពី​រឿង​ធំ​ឱ្យទៅជា​រឿង​តូច ចំពោះ​រឿង​តូច​ត្រូវ​បញ្ចប់​ប្រកបដោយ​សន្តិវិធី​ដោយ​ឈរលើ គោលការណ៍​ច្បាប់ និង​រដ្ឋបាល ដើម្បី​ផលប្រយោជន៍​របស់​យើងទាំងអស់គ្នា​។​

​គួ​រំលឹក​ដែរ​ថា ក្រុមហ៊ុន ឌី​ក​នើ​ធី នី​ត​ធើរ លីមីត​ធី​ត និង អេ​ខូ​បេស ហ្វេ​ក​ធើ​រី ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែ​កតា​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​កម្មករ កម្មការិនី​បម្រើ​ការងារ​ប្រមាណ​ជាង ១០០០​នាក់ បាន​ជួប​បញ្ហា​ក្ស័យធន ហើយ​ថៅកែ​ក្រុមហ៊ុន​មិនមាន​ការទទួលខុសត្រូវ បិទទ្វារ​រត់ចោល​កម្ម​ករ កម្មការិនី តាំងពី​ចុងឆ្នាំ​២០១៩ មក​ម្លេះ ដោយ ក្រុមហ៊ុន មិនបាន​បើកប្រាក់​ឈ្នួល ប្រាក់​អតីតភាព​ការងារ ជូន​ដល់ក​ម្មករ កម្មការិនី សម្រាប់​ករណីនេះ គណៈកម្មាការ​ចម្រុះ​កំពុង​យកចិត្តទុកដាក់​ព​ន្លឿ​ន​ចុះ​ដោះស្រាយ​ជូន​ដល់ក​ម្មករ កម្មការិនី​ជាបន្ទាន់​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

×