ភ្នំពេញ៖ រថយន្តឡង់គ្រីស័រមួយគ្រឿងបេីកដោយជនជាតិចិន ខណៈមេឃកំពុងកំពុងតែភ្លៀង រេចង្កូតជ្រុលទៅបុករថយន្ត តូយ៉ូតាព្រូសពេញទំហឹងបណ្ដាលឲ្យ រងការខូចខាត ទាំងសងខាង តែសំណាងល្អមិនមានអ្នករបួស។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ស្ថិតតាម បណ្ដោយផ្លូវ៦០ម៉ែត្រចំណុចស្តុប៦០ម៉ែត្រក្នងសង្កាត់ព្រែកកំពឹសខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញ បុរសជាជនជាតិខ្មែរម្នាក់ បានបេីករថយន្តម៉ាក តូយូតាព្រូសពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BA- 0420 បានបេីកធ្វើដំណើរតាម បណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅ ពីត្បូងទៅជើង (ខេត្តកណ្តាល ទៅភ្នំពេញ) លុះមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែបុរសជាជនជាតិចិនម្នាក់ បានបេីករថយន្ត ម៉ាក ឡង់គ្រីស័រ ស៊េរីទំនើប ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AI- 0008 ដោយបានបេីកធ្វើដំណើរ តាមបណ្ដោយ ផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅ ពីជេីងទៅត្បូងក្នុងល្បឿនលឿន គួបផ្សំជាមួយមេឃកំពុងតែធ្លាក់ភ្លៀងផងនោះ ទេីបបណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកនឹងរថយន្ត តូយ៉ូតាព្រូស ពេញទំហឹង បណ្តាលឲ្យរថយន្ត តូយ៉ូតាព្រូសរងការខូចខាត ខ្ទេចមួយចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ដោយឡែក រថយន្តឡង់គ្រីស័រ វិញរងការខូចខាត ខ្ទេចផែ្នកខាងមុខ ចំហៀងខាងឆ្វេង ដូចគ្នាហើយរថយន្តមិនទាន់អស់ល្បឿន បានបេីកទៅមុខប្រហែល៥០ម៉ែត្រទើបទៅមុខលែងរួច។
ក្រោយពេលកេីតហេតុ ឃើញមានតំណាង រថយន្ដទាំងសងខាង បានមកសម្របសម្រួល ដោយខាងរថយន្តឡង់គ្រីស័រ បានសងទៅខាងរថយន្តតូយ៉ូតា ព្រូសចំនួន៤៥០០ដុល្លារ ដេីម្បីបញ្ចប់រឿង ៕ ដោយ៖សា មេត