ភ្នំពេញ÷បុរសម្នាក់បើករថយន្ត lexus RX350 មួយគ្រឿងបានប្រដេញពីក្រោយរថយន្តម៉ាកព្រូសពណ៌ខ្មៅមួយគ្រឿងក្នុងល្បឿនលឿនរួចក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តដឹកប្រេងពេញទំហឹងបណ្តាលឲ្យរងការខូចខាតផ្ទៃខាងមុខរថយន្តយ៉ាងដំណំ។
ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ១ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធទី ៦ ខែសីហាឆ្នាំ ២០២០នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកព្រូសពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2-BG 7924 ធ្វើដំណើក្នុងទិសដៅពីត្បូងមកជើងស្រាប់មកដល់ចំណុចកើតហេតុបើកជ្រុលទៅបុកនឹងរ៉ឺម៉កកង់បីខ្មែរបណ្ដាលឱ្យក្រឡាប់ផ្ងារជើងនិងរបួសធ្ងន់ជនជាតិម្នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត រួចព្យាយាមបើករត់ គេច ស្រាប់តែភ្លាមនោះដែរគេបានឃើញរថយន្ត រថយន្ត lexus RX350 មួយគ្រឿងពណ៌ស ដែលពាក់ផ្លាកលេខភ្នំពេញ 2-BG 4321 បើកប្រដេញតាមពីក្រោយរថយន្តម៉ាកព្រូសក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកនិងរថយន្តដឹកប្រេងចំពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទេចផ្ទៃខាងមុខទាំងស្រុង។
សូមបញ្ជាក់ថា ម្ចាស់រថយន្តដែលបង្កហេតុម៉ាកព្រូសត្រូវសមត្ថកិច្ចឃាត់ទាំងម្ចាស់ និងរថយន្តយកទៅសួនាំ បន្ថែម។
ក្រោយពេលកើតហេតុសមត្ថកិច្ចសហការជាមួយជំនាញ បានទាក់ទងទៅខាងចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងយករថយន្តទាំង ៣គ្រឿងយកទៅស្នងការក្រុងសាកសួរបន្ថែមដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ដោយ៖សាមេត