Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ណែនាំ​ដល់​មន្ទីរ ជំនាញ​លុបបំបាត់​កន្លែង​លក់​ហ្គាស​អាណាធិបតេយ្យ​ឲ្យ​អស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បានធ្វើ​ការណែនាំ ដល់​មន្ទីរជំនាញ ត្រូវ​លុបបំបាត់​កន្លែង​លក់​ហ្គាស​បែប​អាណាធិបតេយ្យ​ឲ្យ​អស់ ពី​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។​

​លោក​ឃួ​ង ស្រេង បាន​ណែនាំ​ថា មន្ទីរជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការគ្នា ជាមួយនឹង​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ ដើម្បី​ចុះ​ត្រួតពិនិត្យ​កន្លែង​លក់​ហ្គាស​នានា ស្វែងយល់​ពី​ទិដ្ឋភាព​ច្បាប់ សម្ភារ​បច្ចេកទេស​ស្តង់ដារ និង​ឧបករណ៍​ការពារ ដើម្បី​ធានាថា​អាជីវកម្ម​នេះ​គ្មាន​ផល​រំខាន ឬ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​និង​បរិស្ថាន​។​

​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ នៅ​រាជធានី​ភ្នំពេញ មាន​កន្លែង​លក់​ហ្គាស​និង​ប​ញ្ជូ​ល​ហ្គាស ជាច្រើន ហើយ​កន្លែង​ខ្លះ​គ្មាន​ស្តង់ដារ​បច្ចេកទេស បើ​ប្រាស់​ធុង​ហ្គាស​ចាស់ៗ​គ្មាន​គុណភាព ឬ​ធុង​ស្តើង ដែល​ងាយ​បង្ក​ហានិភ័យ​គ្រោះថ្នាក់​ទាំង អ្នក​ប​ញ្ជូ​ល​និង​អ្នកប្រើប្រាស់​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​ក្រុមអាជីវករ​លក់​ហ្គាស​ទាំងអស់ ត្រូវ​បញ្ឈប់​ការទិញ​ធុង​ហ្គាស​ចាស់ៗ​ពី​ប្រទេស​ដទៃ ហើយ​យកមក​បាញ់ថ្នាំ​ដើម្បី​ប្រើប្រាស់​បន្ត ដែល​នេះ​គឺជា​ហានិភ័យ​គ្រោះថ្នាក់​ខ្ពស់ អាច​បង្ក​ឲ្យ​ផ្ទុះ​ធុង​ហ្គាស​និង​អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះសម្បែង​ជាដើម​។​

​លោក​ឃួ​ង ស្រេង បញ្ជាក់ទៀតថា នៅ​រាជធានី​ភ្នំពេញ​សព្វថ្ងៃនេះ កន្លែង​លក់​ហ្គាស​ពុំមែន​តែ​កន្លែង​លក់​ហ្គាស​ទេ គឺមាន​ទាំង​ផលិត​ហ្គាស​ថែមទៀត ព្រោះ​ពេល​ចុះទៅ​កន្លែង​ផ្ទុះ​ហ្គាស គឺ​ឃើញ​ថ្ម​ស្អុយ​ដែលជា​សារធាតុ ផលិត​ហ្គាស​។ កិច្ចការងារ​នេះ គឺជា​សន្តិសុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​បើកាលណា​បង្ក អោយមាន​កន្លែង​លក់​ហ្គាស​អាណាធិបតេយ្យ​កាន់តែច្រើន ហានិភ័យ​កាន់តែ​ខ្ពស់​ចំពោះ​យើង ហើយ​យើង ពិបាក​ឡាន​ដែលរ​ត់ទៅ​សង្គ្រោះ ក៏​មានការ​ចង្អៀត​ដោយសារ​បញ្ហា​ចរាចរណ៍ ដែល​ចំណុច​នេះ​ត្រូវតែ​យក ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់​។​

​លោក ឃួ​ង ស្រេង បានធ្វើ​ការណែនាំ​បែបនេះ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោកប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា បញ្ហា​ហ្គាស ឬ​ការលក់​សាំង​ដប នៅតាម​ចិញ្ចើមផ្លូវ ឬ​ផ្ទះ​លក់ដូរ​គ្រឿងទេស ជា​បញ្ហា​ប្រឈម​ផ្នែក​សុវត្ថិភាព ដោយ​ត្រូវ បង្កើន​ការយកចិត្តទុកដាក់​លុប​បំបាត់​ឲ្យ​ខាងតែបាន ខណៈដែល​អគ្គិភ័យ​នានា ដែល​កើតឡើង​នៅ​រាជធានី​ភ្នំពេញ​កន្លងមកនេះ ភាគច្រើន​បណ្តាលមកពី​ការផ្ទុះ​ធុង​ហ្គាស ដែល​គ្មាន​បច្ចេកទេស​នេះឯង​។​

​សូមបញ្ជាក់ថា មនុស្ស​ចំនួន ៤​នាក់ បាន​ស្លាប់​ក្នុង​ភ្នក់ភ្លើង ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ​កើតឡើង ផ្តើមចេញពី​ផ្ទុះ​ធុង​ហ្គាស លក់​ខ្យល់​អី​ដ្រូ​សែន​និង​ថ្ម​ស្អុយ សម្រាប់​កែច្នៃ​ផ្សេងៗ ស្ថិតនៅ​ផ្ទះ​លេខ​៣៦ ផ្លូវ​លេខ​៦៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រា​ធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០៕
​ដោយ​៖​កូ​ឡាប​

       

×