ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ ក្រុមហ៊ុនសម្បត្តិ មានហេង បើកក្នុងល្បឿនលឿនគ្មានការប្រុងប្រយ័ត្ន ទៅបុកនិងបុរសម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗកន្លែងដោយជាប់ក្រោមកង់ឡាន ។
ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើង កាលពីម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តាយផ្លូវ៣៧១ ក្នុងភូមិមល សង្កាត់ដង្កោ ខណ្ឌដង្កោ។ សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះដែលបានស្លាប់នេះ មានឈ្មោះ ជុំ ជឿន អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងខណ្ឌច្បាអំពៅ រាធានីភ្នំពេញ ។
សម្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ពាក់ស្លាក់លេខ ភ្នំពេញ 1DD-4552ដែលគេដឹងថា ជាមន្ត្រីទ័ពអាកាស ទើបនឹងបើកលុយ បានមួយលានរៀល បានយកលុយនេះ ទៅឲ្យប្រពន្ធនៅឯខណ្ឌច្បារអំពៅ ហើយគាត់ក៏បានវិលត្រឡាប់ទៅកន្លែងវិញ ដើម្បីធ្វើម្ហូបឲ្យមេ លុះនៅពេលដែរ គាត់វិលត្រឡប់មកពីកន្លែងវិញ ក៏បានធ្វើដំណើរទៅតាមបណ្តាយផ្លូវ៣៧១ លុះមកដល់ចំណុចកើតហេតុ រថយន្តក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុន សម្បត្តិ មានហេង ក៏បានកៀបបណ្តាលឲ្យបោកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្រោយកើតហេតុ សម្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវស់វែង ហើយយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅប៉ុសិ៍្ត ចំណែកម្ចាស់រថយន្ត បានគេចខ្លួនបាត់ ហើយសពក៏ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯខណ្ឌច្បារអំពៅ៕ ដោយ៖បញ្ញាស័ក្តិ