ខណៈពេលដែលមានពេលវេលាច្រើនដែលស្ត្រីចូលចិត្តចៀសវាងភាពស្និទ្ធស្នាលជាមួយដៃ ប៉ុន្តែវាក៏មានពេលវេលាច្រើនទៀតដែលពួកគេពិតជាចង់បានការរួមភេទខ្លាំងបំផុតដែរ។ បើយើងនិយាយអំពីរចនាសម្ព័ន្ធរាងកាយរបស់មនុស្សស្រីគឺខុសគ្នាដាច់ពីមនុស្សប្រុសតែម្តង។ ខណៈពេលដែលបុរសមានអ័រម៉ូនភេទ តេស្តូស្តេរ៉ូនដែលអាចឲ្យមានអារម្មណ៍ចង់រួមភេទគ្រប់ពេលនោះ តែស្ត្រីវិញត្រូវបានបង្កើតឡើងដោយអ័រម៉ូនដែលមានលក្ខណៈសាំញ៉ាំច្រើនបំផុត ដែលអាចនាំឲ្យនាងមានពេលវេលាតិចតួចណាស់ក្នុងមួយខែ ក្នុងការចង់បានការរួមភេទបំផុតនោះ។ បើសិនជាអ្នកពិតជាចង់ដឹងថាពេលណាមនុស្សស្រីចង់ការរួមភេទបំផុតនោះ សូមតាមដានជាមួយខ្ញុំទាំងអស់គ្នាដូចខាងក្រោមនេះ៖
ក្នុងពេលមករដូវ
អ្នកប្រហែលជាយល់ថាវាគឺជារឿងចម្លែកណាស់ហើយ ប៉ូន្តែនេះគឺជាអាថ៌កំបាំងតិចតួចមួយសម្រាប់ពេលវេលាប្រចាំខែរបស់មនុស្សស្រី ហើយក៏ជាពេលវេលាដែលនាងមានចំណង់ផ្លូវភេទខ្លាំងដែឬ។ នេះដោយសារតែអ័រម៉ូនជាច្រើនដែលចូលរួមឲ្យមានដំណើរការមករដូវនេះធ្វើឲ្យនាងមានភាពស្រើបស្រាលខ្លាំងបំផុតតែម្តង។ ជាមួយគ្នានេះដែរ បើសិនជាអ្នករួមភេទជាមួយមនុស្សស្រីក្នុងពេលនាងមករដូវបែបនេះ គឺមិនអាចមានផ្ទៃពោះបានឡើយ ដូច្នេះអ្នកពិតជាអាចប្រើសកម្មភាពផ្លូវភេទបានកាន់តែច្រើនផងដែរ។ ដើម្បីឲ្យដំណើរការនៃការរួមភេទកាន់តែមានផាសុកភាព ចូរកុំភ្លេចប្រើទឹករំអិលបន្ថែមផង។
ក្នុងពេលជ្រុះអូវ៉ុល
ការជ្រុះអូវ៉ុលគឺជាពេលវេលាដ៏ល្អបំផុតក្នុងការរួមមេត្រី ព្រោះតែពេលនេះមនុស្សស្រីមានអ័រម៉ូនច្រើនកំពុងតែប្រមូលផ្តុំគ្នាបញ្ចេញ ជាពិសេសអ័រម៉ូន អេស្ត្រូជែនតែម្តង។ ក្នុងពេលជាមួយគ្នានេះដែរ អ័រម៉ូនប្រូជេស្តេរ៉ូនក៏ឡើងខ្ពស់ដែរ។ ហេតុដូច្នេះហើយអារម្មណ៍មនុស្សស្រីនឹងពុះកញ្ជ្រោលកាន់តែខ្លាំងក្នុងពេលនេះឯង។ ក្រៅពីនេះ ស្ត្រីក៏ត្រូវបានបញ្ចេញនូវសារធាតុជាច្រើនពីក្នុងខ្លួនផងដែឬក្នុងពេលដែលនាងចាប់អារម្មណ៍លើបុរសណាម្នាក់ក្នុងពេលនេះ។ ដូច្នេះ វាអាចជាពេលវេលាដ៏ល្អបំផុតសម្រាប់ការផ្តល់ម៉ាស្សាដល់នាងហើយ។
នៅត្រីមាសទីពីរនៃការមានផ្ទៃពោះ
ក្នុងត្រីមាសទីពីរនៃការមានផ្ទៃពោះ វាបែរជាមានការកើនឡើងនូវអ័រម៉ូនអេស្ត្រូជែន និងប្រូជេស្តេរ៉ូលគួរឲ្យកត់សម្កាល់ទៅវិញ។ យ៉ាងណាមិញ ស្ត្រីភាគច្រើនមិនបានដឹងងំពីរឿងនេះទេ ដោយសារតែវាកើតឡើងជាមួយគ្នានឹងអាការៈផ្សេងៗទៀតនៃការមានផ្ទៃពោះដូចជា ចេញមុនលើរាងកាយ ចង្អោ និងអស់កម្លាំង។ ខណៈពេលដែលចំណង់ផ្លូវភេទឡើងខ្លាំងក្នុងត្រីមាសទីពីរនៃការមានផ្ទៃពោះ តែវានឹងថយចុះវិញនៅត្រីមាសទីបី៕
អត្ថបទ៖ health.com.kh