ភ្នំពេញ÷រថយន្តកុងតឺន័រមួយគ្រឿងដឹកអីវ៉ាន់ចេញពីផែឆ្លងផ្លូវបម្រុងបត់ឆ្វេង ត្រូវរថយន្ត masda បើកក្នុងល្បឿនលឿនមកបុកចំពីចំហៀងខាងស្តាំបណ្តាលឲ្យរងការខូចខាត សំណាងហើយដែលមិនគ្រោះថ្នាក់ដល់តៃកុង។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៩ និង ៤០នាទីយប់ ថ្ងៃសុក្រទី៧ ខែសីហា ២០២០ ត្រង់ចំណុចសាលាជម្ពូវ័ន្ត តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបញ្ជាក់ថាមុនពេលកើតគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿងបើកបរម្នាក់ឯង ដែលពាក់ផ្លាកលេខ ព្រះសីហនុ 3-A0743 ធ្វើដំណើរចេញពីផែក្នុងទិសដៅពី លិច មកកើត រួចបួងចង្កូតបត់ឆ្វេង បម្រុងឡើងទៅខាងកំបូល ហើយភ្លាមៗនោះដែរស្រាប់តែគេឃើញរថយន្ត masda ពណ៌សមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2-AM 9393 បើកបដោយជនជាតិចិនធ្វើដំណើក្នុងទិសដៅពី ត្បូងមកជើងក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏បួងចង្កូតជ្រុលទៅបុកពីចំហៀងខាងមុខរថយន្តកុងតឺន័រ បណ្តាលឲ្យខ្ទេចផ្ទៃខាងមុខទាំងស្រុង។
សូមបញ្ជាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើមិនបង្កឲ្យមានរបួសដល់ភាគីទាំងពីរទេ គឺរងការខូចខាតតែរថយន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋា នសហការជាមួយជំនាញចរាចរណ៍ចុះមកជួយសម្របសម្រួលតែអត់ត្រូវគ្នា ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយករថយន្ត២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖សា មេត