បើតាមរបាយការណ៍របស់អង្គការ WWF-កម្ពុជា បានឲ្យដឹងថា តើអ្នកដឹងទេថា ឆ្កែព្រៃ ជាប្រភេទសត្វព្រៃដែលមានវត្តមានរស់នៅទូទាំងតំបន់អាស៊ី ហើយពួកវាក៏កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រិចរបស់យើងផងដែរ ដែលទីនោះ គឺជាទីជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វប្រភេទនេះ! ឆ្កែព្រៃចូលចិត្តរស់នៅមានលក្ខណៈជាហ្វូង និងប្រមាញ់ចំណីរួមគ្នា ហើយទៅណា មកណាអាចមានចំនួនចាប់ពី៥ ទៅ១០ ក្បាល។ តាមរយៈការចាប់សត្វក្តាន់ និងសត្វដែលមានមាឌតូចល្មមៗផ្សេងទៀតជាចំណីអាហារ សត្វឆ្កែព្រៃក៏ដើរតួនាទីជាអ្នកជួយធ្វើឱ្យមានតុល្យភាពនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់យើងផងដែរ។
សត្វឆ្កែព្រៃ គឺជិតផុតពូជជាសកល ហើយពួកគេត្រូវការការពារពីយើងទាំងអស់គ្នា! សូមរក្សាសត្វឆ្កែក្នុងស្រុករបស់អ្នកកុំឱ្យចូលទៅក្នុងតំបន់ការពារ ដើម្បីការពារពីការចម្លងជំងឺ និងបញ្ហានានា។ សូមចូលរួមទាំងអស់គ្នា ដើម្បីការពារ និងអភិរក្សសត្វព្រៃរបស់ប្រទេសយើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី