កំពង់ឆ្នាំង ៖ ផ្លូវលំមួយខ្សែ ដែលតភ្ជាប់ទៅរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវទឹកភ្លៀងធ្លាក់យ៉ាងគំហុកពីខាងលើ ហូរច្រោះផ្តាច់ទាំងស្រុងតែម្តង នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។ នៅពេលនេះ ប្រជាពលរដ្ឋ មិនអាចធ្វើដំណើរបានទេ នៅពេលនេះ ។ នេះបើតាមការជូនដំណឹង នៅលើហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលស្រុកទឹកផុស។
រដ្ឋបាលស្រុកទឹកផុស បានឲ្យដឹងថា ផ្លូវដែលត្រូវបានកាត់ផ្តាច់ដោយទឹកភ្លៀងនេះ ស្ថិតនៅត្រង់ចំណុចអូរតាប៉ោង ដោយទឹកបានហូច្រោះដាច់ផ្លូវប្រវែងប្រមាណជិត៥ម៉ែត្រ បន្ទាប់ពីភ្លៀងយ៉ាងខ្លាំងនៅតំបន់នោះ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។
នៅពេលនេះ គណៈកម្មការសមហគមន៍ និងអាជ្ញាធរមូលដ្ឋាន កំពុងតែញាប់ដៃញាប់ជើង ធ្វើការជួសជុលផ្លូវ ដែលកំពុងដាច់នេះឡើងវិញហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ ៕
ដោយ៖បញ្ញាស័ក្តិ