ភ្នំពេញ÷បុរសម្នាក់បានបើករថយស៊េរីទំនើបក្នុងល្បឿនលឿនក៏ជ្រុលទៅបុកថ្ម ពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់មួយកង់ និងសំណាងហើយដែលមិនប៉ះពាល់ដល់ប្រជាពលរដ្ឋ កំពុងធ្វើដំណើរតាមដងផ្លូវ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង១៥នាទីយប់ឈានចូលថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២០ ត្រង់ចំណុចស្តុបទំនប់ទឹកតាមបណ្តោយផ្លូវ ២៧១ សង្កាត់បឹងទំពុនទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្ត masda ពណ៌សស៊េរីទំនើបពាក់ផ្លាកលេខភ្នំពេញ 2BI 44 22ធ្វើដំណើក្នុងទិសដៅពីលិចនៅកើតក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏បួងចង្កូតជ្រុលទៅបុកនឹងថ្មទ្រូងផ្លូវបាក់អស់១ កង់ និងរងការខូចខាតរថយន្តបាក់កង់ខាងមុខ ។
បញ្ជាក់ក្នុងហេតុការណ៍ក្រៅនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើមិនបង្ករបួសដល់ភាគីខាងម្ចាស់រថយន្តទេនិងមិនមានប៉ះពាល់ដល់ភាគីដែលកំពុងតែធ្វើដំណើរតាមបណ្តោយផ្លូវនេះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តស្ទូចមកស្ទូចយកទៅស្នងការក្រុង
រង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ សា មេត