ខេត្តក្រចេះ ៖ ឈ្មួញដឹកឈើទាំងយប់ទាំងថ្ងៃ ក្នុងភូមិសាស្ត្រទឹកដីស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហាក់បីដូចជាមិនរំខានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ និងជំនាញរដ្ឋបាលព្រៃឈើ នៅតំបន់នោះឡើយ សង្ស័យត្រូវថ្នាំសណ្ដំហើយមើលទៅ!
សកម្មភាពទាំងនោះ ត្រូវគេមើលឃើញថា រថយន្តបានដឹកឈើកាត់តាមផ្លូវមាត់ទន្លេត្រើយម្ខាង ស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្ពោះទៅទីរួមស្រុកក្រូចឆ្មារ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីលក់ចែកចាយបន្តតាមដេប៉ូឈើដោយរលូន គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។
រថយន្តប្រភេទសាំយ៉ុងកែច្នៃដឹកឈើទាំងនោះ ត្រូវបានគេរាយការណ៍ថា គឺជាឈ្មួញជើងខ្លាំងម្នាក់ឈ្មោះសម្បត្តិ៕ ដោយ ៖ សុខុម