Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបាត់​បញ្ហា​ក្លិន​មាត់​មិនល្អ តាម​វិធីសាស្ត្រ​ងាយៗ​ទាំងនេះ​

​ឥឡូវនេះ​ដើម្បី​ជា​ដំណោះស្រាយ នេះ​គឺជា​វិធី​ងាយៗ​មួយចំនួន​ដែល​អ្នកឯកទេស ខាង​សុខភាព​មាត់​ធ្មេញ​បាន​ផ្តល់អោយ​ដើម្បី​ធ្វើយ៉ាងណា​អ្នក​ក្លាយទៅជា​មាន​ក្លិន​មាត់​ស្រស់ស្រាយ​ឡើងវិញ​៖

១. ដុស​ទាំង​ធ្មេញ និង​អណ្តាត​ឲ្យ​បាន​មួយថ្ងៃ​ពីរដង​

​ខណៈពេលដែល​អ្នក​កំពុង​ដុសធ្មេញ​ជាមួយនឹង​ថ្នាំដុសធ្មេញ​មាន​ជាតិ​ហ្វុ​យ​អ័​រ​រ៉ា​យ ចូរ​ធ្វើការ​ដុស​បន្ថែម​ទៅលើ​អណ្តាត​ផង​ជាពិសេស​ខ្នង​អណ្តាត ។ ការ​ដុស​អណ្តាត​នឹង​អាច​បញ្ចេញ​ចោល​នូវ​បាក់តេរី​ដែល​បង្ក​ក្លិន​មាត់​មិនល្អ​ចេញពី​ក្នុង​មាត់​បាន ។ ការសិក្សា​មួយ​បាន​រកឃើញថា ការ​ដុស​អណ្តាត​អាច​កា​ត់ប​ន្ថួ​ការកើត​ក្លិន​មាត់​មិនល្អ​បាន​រហូតដល់ ៧០% ។ អ្នក​ក៏​អាច​ទិញ​ច្រាស​ដុសធ្មេញ​សម្រាប់​កោស​អណ្តាត​ដែលមាន​តម្លៃថោក​នៅតាម​បណ្តា​ហាង​លក់​ឱសថ​បានដែរ ។​

២. ប្រើ​អំបោះ​រួស​ធ្មេញ​ដើម្បីអោយ​មាន​ក្លិន​មាត់​ល្អ​

​ការប្រើ​អំបោះ​រួស​ធ្មេញ​គឺជា​ទង្វើរ​មួយ​ត្រូវតែ​ធ្វើ ។ ការ​រួស​ធ្មេញ​គឺជា​ការប្រមូល​ចោល​នូវ​កាកសំណល់​អាហារ​ដែល​មើលមិនឃើញ និង​កំនក​ធ្មេញ​នានា​ដែល​នៅសល់​ចេញ​បាន ព្រោះ​ការ​សល់​របស់​អស់​ទាំងនេះ​នៅក្នុង​មាត់​គឺជា​ហេតុផល​មួយ​នាំ​ឲ្យ​បាក់តេរី​មក​រំ​ព័ទ្ធ​លើ​ធ្មេញ ។ ការ​រួស​ធ្មេញ​ក៏​អាចជួយ​ការពារ​ជំងឺ​ជុំវិញ​ធ្មេញ ដែល​វា​ជា​មូល​បង្កអោយមាន​ក្លិន​មាត់​ផងដែរ ។​

៣. ប្រើ​ទឹក​ខ្ពុរមាត់​ដើម្បី​បំបាត់​ក្លិន​មិនល្អ​ក្នុង​មាត់​

​ទឹក​ខ្ពុរមាត់​សម្រាប់​សម្លាប់​មេរោគ​គឺជា​របស់​មួយ​សំខាន់​ប្រសិនបើ​អ្នកមាន​បញ្ហា​កំណក់​ធ្មេញ​ច្រើន​ក្នុង​មាត់ ។ ទន្ត​បណ្ឌិត Mike McIlwain និង​ជា​សាស្ត្រាចារ្យ​រង​នៅ​សាកលវិទ្យាល័យ​ហ្ល​រី​ដា បាន​និយាយថា “​អ្នក​ក៏​អាច​ប្រើ​ទឹក​ខ្ពុរមាត់​ដើម្បី​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​ស្រស់ស្រាយ​បានដែរ​” ។ លោក McIlwain បាន​ណែនាំ​ឲ្យ​អ្នកជំងឺ​របស់លោក​ធ្វើការ​ខ្ពុរមាត់​ដើម្បី​សម្លាប់​មេរោគ​ក្នុង​មាត់ និង​ដើម្បី​បំបាត់​ក្លិន​មាត់ ។ លោក McIlwain បាន​បន្ថែមថា “​ចូរ​ព្យាបាល​វា​ឲ្យ​ដូចនឹង​ការ​ខ្ពុរមាត់​នឹង​ទឹក​ដែលមាន​ជាតិ​ហ្លុ​យ​អ័​រ​រ៉ា​យ​អញ្ចឹង​ដែរ ។ ដោយ​គ្រាន់តែ​លេប​វា​ទៅក្នុង​មាត់ ក្រឡុក​វា​អោយ​សព្វ​ក្នុង​មាត់ រួច​ស្តោះ​វា​ចេញ​ជាការ​ស្រេច ។ ទឹក​ខ្ពុរមាត់​អាច​សំលាប់​មេរោគ​ដែល​បង្ក​ឲ្យ​មាន​ក្លិន​មាត់​បាន​” ។​

៤. ចូរ​លាង​សម្អាត​មាត់​របស់​អ្នក​ដោយ​ប្រើ​ជាតិ​ហ្លុ​យ​អ័​រ​រ៉ា​យ​

​ធ្មេញ​ដែល​ពុក​ហើយ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ឈឺ​នោះទេ វា​ថែមទាំង​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់អាក្រក់​បំផុត​ទៀតផង ។ បញ្ហា​ធ្មេញ​ពុក​អាច​ការពារ​បាន​ដោយ​ប្រើ​ថ្នាំដុសធ្មេញ​ដែលមាន​ជាតិ​ហ្លុ​យ​អ័​រ​រ៉ា​យ និង​ការថែទាំ​សុខភាព​មាត់​ធ្មេញ​បានល្អ ។​

៥. ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើនដង​

​លោក​វេជ្ជបណ្ឌិត Murray Grossan និយាយថា “​ការខ្វះ​ជាតិ​ទឹក​អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ស្ងួត​មាត់ (Xerostomia) និង​ក្លិន​មាត់​មិនល្អ​” ។ ការ​ស្ងួត​មាត់ ឬ​ការថយចុះ​នៃ​ការចេញ​ទឹកមាត់​អាចជា​លទ្ធផល​បណ្តាលមកពី​មិនបាន​ទទួលទាន​ទឹក​គ្រប់គ្រាន់ ការនិយាយ​ច្រើន ឬ​ការប្រើ​ថ្នាំ​ប្រឆាំងនឹង​អ៊ី​ស្តា​មីន ( Antihistamines )​។​

៦. កាត់បន្ថយ​ការឈឺ​ក្រពះ​

​ការប្រើ​ថ្នាំ​បំបាត់​អាការ​ឈឺក្រពះ​ដែល​គ្មាន​វេជ្ជបញ្ជា​ប្រហែលជា​អាច​លុបបំបាត់​ភាព​ជូរ ឬ​អាស៊ី​តរបស់​ក្រពះ​បាន ព្រោះ​វា​គឺជា​កត្តា​អាច​បង្ក​ឲ្យ​ស្អុយ​មាត់​នៅពេល​ភើរ ។ ប្រសិនបើ​អ្នក​មិនអាច​ផឹក​ទឹកដោះគោ​បាន ហើយ​មាន​បញ្ហា​ក្នុង​ផ្លូវ​រំលាយ​អាហារ ចូរ​សាកល្បង​ប្រើ​ថ្នាំ Lactase ។​

៧. ពិនិត្យ​រកមើល​ក្រែង​មាន​ជំងឺ​នៅ​ប្រហោង​ក្នុង​ឆ្អឹង (Sinuses Infection)

​ក្លិន​មាត់​មិនល្អ​ច្រើនតែ​កើតឡើង​ដោយសារ​មាន​ជំងឺ​នៅ​ប្រហោង​ក្នុង​ឆ្អឹង ។ វេជ្ជបណ្ឌិត William Sears ជា​សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​រោគសញ្ញា​ជំងឺ​កុមារ​នៅឯ​សាកល​វិទ្យា​ល​កាលីហ្វ័រ​ញ៉ា ក្នុង​ទីក្រុង Irvine និយាយថា “​ការ​ស្រក់​ខ្ទុះ​នៅ​ខាងក្រោយ​ឆ្អឹងច្រមុះ​គឺជា​ដើមហេតុ​នៃ​ក្លិន​មាត់​មិនល្អ​” ។ ការហូរ​ទឹក​ចេញពី​ក្រោយ​ឆ្អឹងច្រមុះ​គឺជា​ការ​ចំណាំ​ដ៏​ចម្បង​បំផុត​ក្រោយពី​ភ្ញាក់ពីដេក​ព្រឹក​ឡើង ហើយ​វា​ក៏​ជា​ហេតុផល​មួយ​ដែល​មនុស្ស​ជាច្រើន​នាក់​ត្រូវការ​ដុះធ្មេញ​សម្រាប់​ជាការ​ងារ​ដំបូង​របស់គេ​នៅពេល​ព្រឹក ។​

៨. ទទួលទាន ទឹកដោះគោ​ជូរ​

​ទឹកដោះគោ​ជូរ​(Yogurt) ជួយ​បំពេញ​ឡើងវិញ​នូវ​បាក់តេរី​ដែល​ល្អ​ទៅក្នុង​ពោះវៀន និង​ជួយ រក្សា​នូវ​សុខភាព​មាត់​ធ្មេញ​បាន​យ៉ាង​ល្អប្រសើ ។​

៩. ទំពារ​ស្ករ​កៅស៊ូ​

​ការ​ទំពា​រស្ករ​កៅស៊ូ​គឺជា​ប្រការ​មួយ​ដែល​ភ្ញោ​ច​ឲ្យ​បញ្ចេញ​ទឹកមាត់​ប្រសិនបើ​មាត់​របស់​អ្នក​ស្ងួត វា​នឹងមាន​ក្លិន​មិនល្អ ។ ទឹកមាត់​គឺជា​រូបធាតុ​មួយ​ជួ​យស​ម្ងា​ត​បាក់តេរី​ឲ្យ​បាន​ស្អា​ត់​ល្អ​ពី​ក្នុង​មាត់​របស់​អ្នក ។​

១០. ទៅ​ពិគ្រោះ​ជាមួយ​ទន្ត​បណ្ឌិត​

​យ៉ាងហោចណាស់​អ្នក​ត្រូវតែទៅ​ជួប​ពេទ្យធ្មេញ​ជាង​រៀងរាល់​៦​ខែម្តង់​ដែរ ព្រោះ​ពួកគេ​អាច​
​ជួយ​សំអាត​ធ្មេញ និង​ពិនិត្យ​លើ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក ។ ពេទ្យធ្មេញ​អាច​ពិនិត្យមើល​មាត់​និង​ធ្មេញ​របស់​អ្នក​ដើម្បី​រកមើល​ធ្មេញ​ណាមួយ​ដែលមាន​ប្រហោង​ធំៗ និង​មាន​ជំងឺ​អញ្ចាញធ្មេញ​ដែល​វា​ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្លិន​មាត់​មិនល្អ ។​

​ប្រសិនបើ​មធ្យោបាយ​ថែរក្សា​ធ្មេញ​ដោយ​ខ្លួនឯង ដើម្បី​បាន​ក្លិន​មាត់​មិនល្អ​មិន​ទទួលបាន​លទ្ធផល​ចូរ​ទៅ​ពី​គ្រោះ​ជាមួយ​គ្រូពេទ្យ ។ ជា​ម្តងម្កាល​ក្លិន​មាត់​មិនល្អ​អាចជា​សញ្ញា​មួយ​នៃ​ការ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដែរ​ដូចជា ការឆ្លង​ជំងឺ ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ ជំងឺ​ទឹកនោមផ្អែម ជំងឺ​តម្រងនោម ឬ​ជំងឺថ្លើម​៕

​អត្ថបទ​៖ health.com.kh​

×