ក្រចេះ ៖ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង បានក្រឡាប់នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៤ទៀបភ្លឺ បណ្ដាលឲ្យតៃកុងម្នាក់ស្លាប់ គាបជាប់ក្នុងរថយន្ត។
តាមប្រភពព័ត៌មានពីខេត្តក្រចេះ បានប្រាប់ឲ្យដឹងថា រថយន្តម៉ាក Highlander ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2C 1408 ដឹកឈើពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង។ ហេតុការណ៍នោះ ទំនងជាអ្នក បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅចេញពីព្រំប្រទល់ខេត្តស្ទឹងត្រែងទៅ ខេត្តក្រចេះ លុះមកដល់ ភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី បានបណ្ដាលឲ្យជ្រុលចង្កូតធ្លាក់ប្រឡាយ បណ្ដាលឲ្យតៃកុងឡានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ៕ ដោយ ៖ សុខុម