Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កប់​ហ្មង​! ពេជ្រ​សោភា និយាយ​ចំៗ​ឥត​លាក់លៀម រឿងក្តី​សុខ​មិន​រស់នៅ​ផ្ទះ​ជាមួយ​សង្សារ ដូច​គូស្នេហ៍​ដទៃ ឯ​មូលហេតុ​គឺ​ដោយសារ​… (​វីដេអូ​)

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត និង​មហាជន​ជាច្រើន បានដឹង​ហើយ ចំណងស្នេហា​រវាង​តារាចម្រៀង​ស្រី​ដ៏​ល្បីឈ្មោះ អ្នកនាង ពេជ្រ សោភា និង​តារា​សម្តែង​និង​ជា​ពិធីករ​រាង​ខ្ពស់​សង្ហា​លោក ឆឹ​ម សក្កដា បើតាម​ការសង្កេត​ដឹង​គឺមាន​រយៈ​ជិត ៥ ឆ្នាំ ទៅហើយ ប៉ុន្តែ ទោះយ៉ាងណា គេ​មិនទាន់​លឺថា​អ្នក​ទាំងពីរ​គិតគូរ​ដឹក​ដៃ​គ្នា​ចូល​រោងការ​តាម​ប្រពៃណី​ខ្មែរ​នៅពេលណា​នោះទេ​។​

​យ៉ាងណាមិញ ងាក​មក​ចាប់អារម្មណ៍ រឿង​ដែល​មហាជន​ឆ្ងល់​ហេតុអ្វី​អ្នក​ទាំងពីរ​មិន​ជ្រើសរើស​ការរួមរស់​នៅផ្ទះ​ជាមួយគ្នា ដូច​គូស្នេហ៍​ដទៃ ស្រាប់តែ​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​និយាយ​មិនសូវ​ចំ​ចៃ​មាត់​រូបនេះ បាន​ចេញមក​បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖ «​កុំ​បារម្ភ សង្សារ​ខ្ញុំៗ ដឹងថា​ត្រូវធ្វើ​អី​ហើយ​… អាហ្នឹង​ជា​រឿង​របស់គាត់ បើ​គាត់​គិត​រស់នៅ​ជាមួយគ្នា​មាន​សេចក្តីសុខ​នៅ​ទៅ ខ្ញុំ​ពីរ​នាក់​ខ្ញុំ និយាយ​ទូរស័ព្ទ​ហើយ បាយ​ហ្គោ​ត​ណាយ​ដេក​ហើយ បិទ​ម៉ាស់ (​មុខ​) មាន​សេចក្តីសុខ​តាមរបៀប​ខ្ញុំ​…»​។

​ពេជ្រ​សោភា បន្តថា​៖ «​ខ្ញុំ​សួរថា​អ៊ី​ចិ ម្តាយ​ខ្ញុំ​ពេញចិត្ត​អត់​? ដែល​ឲ្យ​កូន​ខ្លួន​ហ្នឹង មាន​មនុស្ស​ប្រុស​មក​ដេក​នៅ​ជាមួយគ្នា នៅលើ​ក្បាល​ម្តាយ​អ៊ីចឹង ម្តាយ​ខ្ញុំ​ធ្វើ​ចិត្ត​អត់​បានទេ គាត់​បញ្ចោ​ងាប់​! ចឹ​ង​បានន័យថា មិនទាន់​ដឹងអី​ផង ម្តាយ​អត់​បាន​ប្រដៅ​កូនស្រី​ហ្នឹង​បាត់ទៅហើយ ចឹ​ង​វា​អត់​មានតម្លៃ នេះ​ដឹង​ស្រាប់ នេះ (​ឆឹ​ម សក្កដា​) ដឹង​ស្រាប់​ហើយៗ​…​។ អ៊ីចឹង​ខ្ញុំ​ក៏​ឲ្យ​កិ​ត្ត​យស​ទៅ​ម្តាយ​ខ្ញុំ​វិញ ក្នុងន័យ​ថា​អ៊ីចេះ អូ​ខេ ពួក​ខ្ញុំ​រស់នៅ​ខុសគ្នា តែ​ពួក​ខ្ញុំ​ក៏​ស្រឡាញ់គ្នា ទៅតាម​អ្វីដែល​ពួក​ខ្ញុំ​មាន ទៅតាម​ដូច​រាល់ថ្ងៃ ប៉ុន្តែ ខ្ញុំ​បាន​ឲ្យ​តម្លៃ​ទៅ​ម្តាយ​របស់ខ្ញុំ គាត់​ក៏បាន​ឲ្យ​តម្លៃ​ទៅ​ម្តាយ​របស់គាត់ ដោយ​មិន​គិតថា ពីរ​នាក់​ហ្នឹង ដេក​នៅ​ជាមួយគ្នា​ហើយ​អ៊ីចឹង អត់​ទេ​…»៕ ដោយ​៖ លឹម ហុង​

​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

×