អន្ទង់អគ្គិសនី គឺជាសត្វកម្រមួយប្រភេទ រស់នៅតំបន់អាមេរិចខាងត្បូង វាត្រូវបានគេចាត់ទុកជាសត្វកម្រមួយគត់ នៅក្នុងអំបូរត្រី បើទោះបីយ៉ាងណាក៏ដោយត្បិតរូបរាងវាដូចអន្ទង់តែធាតុពិតវាជាត្រីដាវ។
អន្ទង់អគ្គិសនី វាអាចពន្លូតបានប្រវែងរហូតដល់ទៅ២ម៉ែត្រ (៦ហ្វីត៧អ៊ីញ) ទម្ងន់២០គីឡូក្រាម ដែលធ្វើឲ្យវាជាសត្វកម្រដ៏ធំបំផុត នៅក្នុងពពួកសត្វត្រីនៅអាមេរិចខាងត្បូង។ វាមានពណ៌ខ្មៅលាយប្រផេះ-ត្នោត នៅហ្នឹងខ្នង ចំណែកពោះរបស់វាពណ៌ លឿងឬទឹកក្រូច ដោយឡែកអន្ទង់ញីនៅពេលវាចាស់ទៅមានពណ៌ខ្មៅនៅលើពោះ។
ពួកវាគ្មានស្រការនោះទេ មាត់មានរាងចតុកោណកែង ឯព្រុយមានប្រវែងចាប់ពីរាងកាយ រហូតដល់ចុងកន្ទុយ។ នៅក្នុងខ្លួនវាមានកម្លាំងអគ្គិសនីប្រមាណ ៥០០០ទៅ៦០០០ពាន់ ស្ទេក ដែលអាចបង្កើតបានជាចរន្តឆក់ញ័រពី៨៦០ វ៉ុលស៍ទៅមួយ អំពែរ។ កម្រិតអគ្គិសនីបែបនេះ វាល្មមគ្រប់គ្រាន់ធ្វើឲ្យយើងឈឺចុកចាប់មួយស្របក់។ អន្ទង់អគ្គិសនី ប្រើប្រាស់ចរន្តភ្លើងបានច្រើនវិធី កម្រិត វ៉ុលទែ ទាបសម្រាប់ការញានដឹងពីបរិដ្ឋានដែលនៅព័ទ្ធជុំវិញខ្លួន កម្រិត វ៉ុលទែ ខ្ពស់ប្រើសម្រាប់ស្វែងរកសត្វផ្សេងៗ ហើយដែលអាចឆក់ពពួកសត្វទាំងនោះឲ្យគាំងរឹងស្តូកបាន។ ហើយកម្រិតជីពចរ វ៉ុលទែ ខ្ពស់របស់វាមានរហូតដល់៤០០ដងក្នុង១វិនាទី។
សូមបញ្ជាក់ថា អន្ទង់អគ្គិសនី ត្រូវបានគេប្រើជាគំរូមួយសម្រាប់ការសិក្សា ក្នុងផ្នែកអំបូរសត្វជីវៈ-អគ្គិសនី ហើយវាក៏ជាសត្វកម្រមួយប្រភេទ ដែលធ្វើឲ្យអ្នកស្រាវជ្រាវមួយចំនួនចាប់អារម្មណ៍ទៀតផង៕
ដោយ ៖វិច្ឆិកា