Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​ចែករំលែក​បន្ត ដើម្បី​សុខភាព​! យុវតី​ម្នាក់​ស្រាប់​តែមាន​ជំងឺ​ស្អិត​ពោះវៀន ត្រូវ​វះកាត់​បន្ទាន់ ព្រោះតែ​ចូលចិត្ត​ហូប​មី​ច្រើន​ហួសកំណត់​

​យុវតី​ម្នាក់ បានធ្វើ​ឲ្យ​មិត្តភក្តិ​របស់​នាង និង​ក៏​ដូច​ហ្វេ​នៗ​នៅក្នុង​បណ្តាញ​សង្គម ស្លុតចិត្ត​គ្រប់ៗ​គ្នា​តែម្តង ព្រោះតែ​មិន​នឹកស្មានថា នៅ​សុខៗ​នាង​ស្រាប់​តែមាន​ជំងឺ​ស្អិត​ពោះវៀន ហើយ​ត្រូវ​ការវះកាត់​ទាំង​នៅ​វ័យក្មេង​បែបនេះ​។​

​នាង​បាន​កើតមាន​ជំងឺ​ស្អិត​ពោះវៀន​នេះ គឺ​ដោយសារ​ចូលចិត្ត​ញ៉ាំ​មី​ច្រើនពេក​។ នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Leena June ដែល​ត្រូវជា​ម្តាយមីង បាន​បង្ហោះ​ប្រាប់​ឲ្យ​ដឹងថា​៖ «​សូមជួយ​ស៊ែរ អោយ​ច្រើន​គ្នា​ផង កូន​យើង​កូន​គេ ក្មេងៗ​សម័យនេះ​ចូលចិត្ត​ហូប​មី​ណាស់ ក្មួយ​ស្រី​ខ្ញុំ​ហូប​មី​ច្រើនពេក ឥឡូវ​ឈឺ​ស្អិត​ពោះវៀន វះកាត់​រួច​ម្សិលមិញ សូមអោយ​ក្មួយ​ឆាប់​ជា​ពី​ជំងឺ​ណា​ក្មួយ​ស្រី​»​។​

​ទាក់ទង​នឹង​បញ្ហា​សុខភាព​ដ៏​មិន​នឹកស្មាន​នេះ​ផងដែរ ក្នុងនោះ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បានលើកឡើង​ពី​គុណភាព​មី​ខ្មែរ​មិនល្អ តែ​មី​កូរ៉េ​ល្អ​ទៅវិញ​។ តែ​ទោះយ៉ាងណា គេ​យល់ឃើញថា មីណា​ដូច​តែ​ណា​ដែរ ដែល​យល់​ល្អ​គួរ​កាត់បន្ថយ​ការហូប​ច្រើន​ជ្រុល​ពេក​ទៅ កុំ​ឆ្ងាញ់​តាម​មាត់​ឃ្លាន​៕ ដោយ​៖ លឹម ហុង​

×