តើស្ពានឆ្លងសមុទ្រដ៏វែងបំផុតក្នុងលោក មានប្រវែងប៉ុន្មានគីឡូម៉ែត្រ និងស្ថិតក្នុងប្រទេសណា?
ការសាងសង់ត្រឹមស្ពានឆ្លងទន្លេ ត្រូវការរយៈពេលយូរខែ និងយូរឆ្នាំ ចុះទម្រាំស្ពានឆ្លងសមុទ្រ តើវាត្រូវការរយៈពេលយូរប៉ុណ្ណា និងចំណាយប្រាប់អស់ប៉ុន្មាន? ខាងក្រោមនេះ លោកអ្នកនឹងបានជ្រាប!
ស្ពានដែលវែងជាងគេនៅលើផែនដីមានឈ្មោះថា Hong Kong-Zhuhai-Macau Bridge (HZMB)។ ស្ពាននេះមានប្រវែងសរុបចំនួន ៥៥គីឡូម៉ែត្រ និងស្ថិតនៅក្នុងប្រទេសចិន។
ស្ពាននេះត្រូវបានដាក់អោយដំណើរការកាលពីថ្ងៃទី ២៣ ខែតុល្លា ឆ្នាំ ២០១៨ បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេល ៩ឆ្នាំមក និងចំណាយទឹកប្រាក់អស់ប្រមាណ ២០ពាន់លានដុល្លារ។
ការសង់ស្ពានដ៏មហិមានេះ បានធ្វើឲ្យមនុស្សចំនួន ១៨នាក់បាត់បង់ជីវិត៕
ប្រភព៖ Share Knowledge