សត្វដែលរស់នៅក្រោមលក្ខខណ្ឌធម្មជាតិ កម្រនឹងរស់បានដល់អាយុច្រើនបំផុតរបស់វាណាស់ ដោយសារកត្តាធម្មជាតិដូចជា ជំងឺ អាកាសធាតុអាក្រក់ ការបំផ្លាញទីជម្រក ឬក៏ការដណ្តើមអាហារ និងទីជម្រកគ្នា។
ខាងក្រោមនេះជា សត្វចំនួន ១០ ដែលមានអាយុវែងបំផុតនៅលើផែនដី៖
១០/ កាំប្រម៉ាសមុទ្រក្រហម
អាចរស់នៅបានរហូតដល់អាយុ ២០០ឆ្នាំ ឬច្រើនជាងនេះ
៩/ ត្រី Koi
ជាធម្មតាត្រីនេះអាចរស់នៅបានចន្លោះ ២៥ ទៅ ៣០ឆ្នាំ ប៉ុន្តែមានការចុះផ្សាយថា វាអាចរស់នៅបានរហូតដល់អាយុលើស ២០០ឆ្នាំ។
៨/ អន្ទង់ព្រុយវែង
អន្ទង់ប្រភេទនេះមានដើមកំណើតនៅប្រទេសញូវហ្សឺឡែន និងអូស្ត្រាលី ហើយវាធម្មតាវាអាចរស់បានរហូតដល់ ៦០ឆ្នាំ។ កំណត់ត្រារបស់វា គឺរស់បាន ១០៦ឆ្នាំ។
៧/ សេក Macaw
បក្សីប្រភេទនេះអាចរយៈនៅរហូតពី ៦០ ទៅ ៨០ឆ្នាំ។
៦/ ដំរីអាហ្វ្រិច
អាយុជាធម្យមរបស់វាគឺ ៧០ឆ្នាំ។
៥/ អណ្តើកយក្ស Galapagos
កំណត់ត្រានៃការរស់នៅរបស់អណ្តើតប្រភេទនេះគឺ ១៥២ឆ្នាំ។
៤/ ត្រីបាឡែន Bowhead
ត្រីបាឡែនប្រភេនេះអាចមានទម្ងន់រហូតដល់ ១០០តោន និងអាចរស់នៅបានរហូតដល់ ២០០ឆ្នាំ។
៣/ ត្រីឆ្លាម Greenland
ត្រីនេះអាចរស់នៅបានរហូតដល់ ២០០ឆ្នាំ។
២/ គ្រុំសមុទ្រ Quahog
អាយុរបស់វាអាចលើ ៤០០ឆ្នាំ។
១/ ពពុះទឹកអមតៈ
វាគឺជាប្រភេទពពុះទឹកដែលខុសគេ និងមានតែមួយ ដោយសារតែវា អាចវិលមករកភាពដើមវិញ នៅពេលវាមានរបួស។ វាត្រូវបានគេហៅថា ជាពពុះទឹកអមតៈ ប៉ុន្តែមិនមែនមានន័យថា វាអាចរស់នៅបានរហូតទេ។ វាអាចនឹងត្រូវពពួកសត្វផ្សេងស៊ីជាចំណីអាហារ ដូចសត្វដទៃទៀតដែរ៕
ប្រភព៖ Onekindplanet