Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ប្រហែល​មានកូន​ភ្លោះ​ហើយ បើ​មាន​សញ្ញា​សំខាន់ៗ​ទាំងនេះ​

ការ​មាន​ផ្ទៃពោះ ពិតជា​អស្ចារ្យ​ណាស់ ហើយ​ការ​មានកូន​ភ្លោះ​ទៀត​នោះ គឺ​រឹតតែ​ពិសេស ប៉ុន្តែ អ្នក​ម្តាយ​មួយចំនួន មិន​ចង់​បានឡើយ​។​

​ពេល​ដឹងថា​ខ្លួនឯង​មាន​ផ្ទៃពោះ​ដំបូង ឪពុកម្តាយ​ភាគច្រើន ពិតជា​ចង់ដឹង​ណាស់ ថា​តើ​កូន​របស់គេ​ជា​ប្រុស ឬ​ជាច្រើន ហើយ​អ្វីដែល​គេ​ចង់ដឹង​ទៀត​នោះ គឺថា​គេ​អាចមាន​កូនភ្លោះ​ទេ​?

​ទោះបីជា​គ្មាន​វិធី​ណា ដែល​អាចធ្វើ​ឲ្យ​អ្នក​ដឹងថា អ្នក​កូនភ្លោះ ក្រៅពី​ការមើល​អេកូ​ពោះ ប៉ុន្តែ សញ្ញា​សំខាន់ៗ​ទាំងពីរ​ខាងក្រោម​នេះ អាច​បញ្ជាក់ថា អ្នក​អាចមាន​កូនភ្លោះ​ហើយ​។​

​រោគសញ្ញា​មាន​ផ្ទៃពោះ​ទ្វេ​ឡើង​
​ស្ត្រី​មាន​ផ្ទៃពោះ តែងតែមាន​ការផ្លាស់ប្តូ​រ​អារម្មណ៍ និង​អ័រម៉ូន នៅក្នុង​រាងកាយ ដែល​អាចធ្វើ​ស្ត្រី​ជា​ម្តាយ​ចាញ់ ឬ​ពិបាក​ក្នុង​ខ្លួន​។ យ៉ាងណាមិញ ប្រសិនបើ​រោគសញ្ញា នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក កើនឡើង​ទ្វេដង ឬ​ខ្លាំងក្លា​ពេក នោះ​ប្រហែលជា​អ្នកមាន​កូនភ្លោះ​ហើយ​។​

​ពោះ​ឆាប់​ធំ​ជាង​ធម្មតា​
​អ្នកជំនាញ​បាន​និយាយថា អ្នក​ប្រហែល​ជាមាន​កូនភ្លោះ ប្រសិនបើ​ពោះ​របស់​អ្នក ឆាប់​ធំ​ជាង​ធម្មតា នោះ​អ្នក​ប្រហែលជា​មានកូន​ភ្លោះ​ហើយ​។​

​អ្នក​អាច​ទាយ និង​រំពឹង​នូវ​អ្វីដែល​អ្នក​ចង់បាន ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​អ្នក​កាន់តែច្បាស់​នោះ គឺ​ការមើល​អេកូ​ន ប៉ុន្តែ យ៉ាងណាមិញ ឪពុកម្តាយ​មួយចំនួន មិនអាច ឬ​ចង់​រង់ចាំ​យូរ​ឡើយ​។ យ៉ាងណាមិញ អ្នកនឹង​ដឹង​កាន់តែច្បាស់ ថា​តើ​អ្នកមាន​កូនភ្លោះ​ឬ​អត់ នៅពេល​អ្នក​ទៅ​មើល​អេកូ ពេល​មាន​ផ្ទៃពោះ​បាន ៦ ទៅ ៧ អាទិត្យ​៕

​ប្រភព​៖ health.com.kh


×