Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកួត​កីឡាបាល់ទាត់​ផ្នែក​យុវនារី ក្រោម​អាយុ​២០​ឆ្នាំ​ទទួល​ជ័យលាភី រង្វាន់​ប្រាក់​លាន ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​កីឡា​នៅ​មូលដ្ឋាន

​បាត់ដំបង ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តបាត់ដំបង បាន​បើក​ប្រកួត​កីឡាបាល់ទាត់​ផ្នែក​យុវនារី ក្រោម​អាយុ​២០​ឆ្នាំ​ចំនួន​៨ ក្រុម មកពី​ឃុំ ស្រុក​ក្រុង​ចំនួន​៨​ប្រកួត​តាម​ពូ​ល​នី​ង​វិលជុំ ដើម្បី​ឈានទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជ័យលាភី ប្រា​ក់លាន​។​
​ការបើក​ការប្រកួត​បាល់ទាត់​នារី​នេះ បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​២៣​ខែសីហា ឆ្នាំ​២០២០ នៅ​ទីលាន​បាល់ទាត់​ក្នុង​បរិវេណ​សាលា​តា​គ្រាម ក្រោម​អធិបតីភាព​ឯកឧត្តម ស រដ្ឋា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង ឯក​ឧ​ត្ត អ៊ុយ សុធាវី អភិបាលរង​ខេត្ត​ជា​តំណាង​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​និង​លោកជំទាវ សុខ ច​ន្ធី​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

​ពិធី​បើក​ការប្រកួត​កីឡាបាល់ទាត់​នារី​នេះដែរ រៀបចំឡើង​ដោយ ឯកឧត្តម ឃុន សំបូរ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ព្រមទាំង​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជា​សមាជិក សមាជិកា ស​.​ស​.​យ​.​ក អាជ្ញាធរ​ស្រុក​ឃុំ​និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ផងដែរ​។​

​ឯកឧត្តម ឃុន សំបូរ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​តា​គ្រាម​ស្រុក​បាណន់ បាន​មានប្រសាសន៍ថា គោលបំណង​បង្កើត​ឲ្យ​មាននូវ​ព្រឹត្តិការណ៍​បើក​ការប្រកួត​កីឡា​នេះ ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​នៅ​មូលដ្ឋាន គឺជា​ឱកាស​ក្នុងការ​ផ្តល់នូវ​កម្លាំង​ចិត្ត និង​ចង់​ជួយ​លើកទឹកចិត្ត​ដល់​ក្មួយៗ​និង​ប្អូនៗ​ជា​យុវជន យុវនារី ដែលជា​ទំពាំង​ស្នង​ឫស្សី និង​អនាគត​ដែលជា​អ្នក​បន្តវេន ក្នុងការ​ដឹកនាំ​ប្រទេស​ឲ្យ​ចេះ​ស្រឡាញ់ និង​ជួយ​គាំទ្រ​វិស័យ​កីឡា​ជាតិ ក៏ដូចជា​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន និង​ប្រទេសជាតិ ដើម្បី​គាំទ្រ​វិស័យ​កីឡា​និង​ធ្វើ​ឲ្យ​សតិ​ប​​ញ្ញា​ស្មារតី​យុវជន​យើង​កាន់​តែមាន​ភាពស្វាហាប់ កម្លាំងកាយ​មាំមួន ភ្លឺ​ថ្លា​ស្រស់បំព្រង ហើយ​វិស័យ​កីឡា​ធ្វើ​ឲ្យ​យុវជន​យើង ចេះ​ស្រឡាញ់គ្នា ចេះ​រួបរួមសាមគ្គី​គ្នា ចេះ​ជួយ​គ្នា​ទៅវិញទៅមក ហើយ​ការហាត់​និង​លេង​កីឡា គឺ​វា​ថែមទាំង​ធ្វើ​ឲ្យ​រូបរាងកាយ​យើង មាន​សុខ​ភាពល្អ ថែមទៀត​និង​ចៀសផុត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្រឿងញៀន​ផងដែរ​។​

​ឯកឧត្តម ឃុន សំបូរ​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ឃុំ​តា​គ្រាម បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​ក្មួយៗ​ដែលជា​កីឡាការិនី ត្រូវ​ចូលរួម​ប្រកួត ត្រូវ​លេង​ឲ្យ​មានកា​យោគយល់​គ្នា ក្នុង​ស្មារតី​ភាតរភាព​ចេះ​អត់ឱន និង​អត់ធ្មត់​ក្នុងការ​ប្រកួត​ដោយ​ប្រកាន់យក​ការយោគយល់ ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​បច្ចេកទេស​នៃ​ការប្រកួត​។​

​សូមបញ្ជាក់ថា រង្វាន់​ជ័យលាភី​ប្រា​ក់លាន ដែល​ក្រុម​កីឡាការិនី​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុងនោះ ត្រូវ​ទទួលបាន​ថវិកា​ចំនួន​៤​លាន​រៀល​។ ជ័យលាភី​ចំណាត់ថ្នាក់​លេខ​២​ថវិកា​ចំនួន ៣​លាន​រៀល​។ ចំណាត់ថ្នាក់​លេខ​៣ ថវិកា​ចំនួន ២​លាន​រៀល​។ ដោយឡែក​រង្វាន់​លើកទឹកចិត្ត​ដល់​ក្រុម​ដែល​មិន​ទទួលបាន​ចំណាត់ថ្នាក់ ក្នុង​ក្រុម​នីមួយៗ​បាន​ថវិកា​រង្វាន់ ចំនួន ៧០​ម៉ឺន​រៀល​ផងដែរ​៕ ដោយៈ​អ៊ុង​សា​រុំ​


×