ក្នុងសម័យទំនើបបច្ចុប្បន្ននេះ លុយពិតជាមានសារសំខាន់ណាស់ ព្រោះអ្វីៗស្ទើរទាំងអស់សុទ្ធតែត្រូវការយកលុយទៅទិញ។
បើយើងសួរសំនួរនេះ “តើចង់បានលុយដែរឬទេ?” ក្នុងចំណោមមនុស្ស 100 នាក់ ប្រហែលជា 90 ទៅ 99នាក់ឆ្លើយថាចង់បាន។
ទោះបីយ៉ាងណាក៍ដោយ លុយវាមិនមែនចេះតែហោះ ចូលក្នុងហោប៉ៅ យើងងាយៗនោះទេ។ យើងត្រូវមានសមត្ថភាពរកវា តាមរយះធ្វើការងារ រកស៊ីលក់ដូរ និងប្រើជំនាញផ្ទាល់ខ្លួនជាដើម។
ក្រៅពីធ្វើការងារ រកស៊ីជាដើម ហុងស៊ុយក៏វាអាចជួយយើងតាមផ្លូវងងឹត ដើម្បីឲ្យយើងមានចំណូលចូលច្រើនបានដែរ។
ខាងក្រោមនេះជាវិធីខ្លះៗ ដែលក្បួនហុងស៊ុយចិនគេណែនាំឲ្យយើង ធ្វើដើម្បីមានលាភ និងមានប្រាក់ហូរចូល៖
១ — ឧស្សាហ៍រៀបចំផ្ទះ ឬរបស់របរឲ្យមានរបៀបរៀបរយ
២ — ផ្លាស់ប្តូរកាបូបលុយចាស់ៗចេញ
៣ — ផ្សារភ្ជាប់ជីវិតអ្នកទៅនឹងទឹក (ដូចជាការដាក់តាំងរូបគំនូរ ទឹកជ្រោះ ទន្លេ សមុទ្រជាដើម ឬដាក់ទូកញ្ចក់ចិញ្ចឹមត្រីក្នុងផ្ទះ ព្រោះតាមក្បួន ហុងស៊ុយ ទឹក តំណាងឲ្យទ្រព្យសម្បតិ្ត)
៤ — ជួសជុលកន្លែងខូតខាតក្នុងផ្ទះឲ្យស្អាតឡើងវិញ (កន្លែងធ្លុះធ្លាយ ឬបែកបាក់ក្នុងផ្ទះ គេជឿថាអាចនាំឲ្យ ប្រាក់ធ្លាយចេញតាម កន្លែងនោះដែរ)
៥ — ពណ៌នាំលាភ (តុបតែក្នុងផ្ទះ ឬបន្ទប់គេដោយប្រើពណ៌ហុងស៊ុយ៕