បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ច្បាប់រៀបចំសន្តិសុខសណ្ដាប់ធ្នាប់ វាមិនមែនរំលោភសិទ្ធិមនុស្សទេ សូមកុំយល់ច្រឡំ ការរៀបចំសណ្ដាប់ធ្នាប់ ដើម្បីការពារសុវត្ថភាពអាយុជីវិតប្រជាជន នៅពេលកើតមានហេតុការណ៍ជាយថាហេតុ អាចចូលជួយសង្គ្រោះបាន។
ការលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សាសាលាអនុវិទ្យាល័យកន្ទី១ នៅសាលាបឋមសិក្សាស្វាយព្រៃ និងស្ពានបេបេឡេមួយខ្សែ ស្ថិតក្នុងឃុំកន្ទី១ ស្រុកបាណន់ ខេត្តបាត់ដំបង។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ច្បាប់រៀបចំសន្តិសុខសណ្ដាប់ធ្នាប់ វាមិនមែនរំលោភសិទ្ធិមនុស្សទេ សូមកុំយល់ច្រឡំ ឧទាហរណ៍ផ្ទះ ឬសំណង់អាណាធិបតេយ្យជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលរស់នៅចង្អៀត មិនអាចឡានពន្លត់អគ្គិភ័យចូលជួយសង្គ្រោះបាន ឬការពង្រីកផ្លូវថ្នល់ជាតិ ឬសង់រោងការ នៅពាក់កណ្ដាលផ្លូវថ្នល់ អាចស្ទះចរាចរណ៍។
សម្ដេច ស ខេង បានមានប្រសាសន៍ថា ការកសាងសង្គមមួយ លុះត្រាណាមានប្រជាជនគាំទ្រ កម្មវិធីរបស់រាជរដ្ឋាភិបាល ទើបអាចធ្វើឲ្យប្រជាជនមានស្ថេរភាព៕
ដោយ៖អ៊ុងសារុំ