បច្ចុប្បន្ន បណ្តាញទំនាក់ទំនងសង្គមត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងមាតិការផ្សេងៗ។
ក្នុងមួយថ្ងៃៗ នៅលើបណ្តាញសង្គមមានការបង្ហោះអ្វីៗជាច្រើនរាប់លានដង។ បុន្តែរឿងមួយចំនួន អ្នកប្រើប្រាស់ ពុំគួរបង្ហោះឡើយ។
ថ្ងៃនេះ CEN សូមបង្ហាញពីរឿង ១០ យ៉ាងដែល អ្នកមិនគួរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម។
— អ្នកមិនគួរ៖
១. បង្ហោះពីអារម្មណ៌មិនចូលចិត្តការងារដែលអ្នកកំពុងធ្វើ
២. បង្ហោះពីថ្ងៃ ខែ ឆ្នាំកំណើត
៣. បង្ហោះពីអ្វីដែលបង្ហាញពីភាពអាម៉ាស់របស់ខ្លួនឯង ឬអ្នកដទៃ
៤. បង្ហោះពាក្យអសុរោះ ឬជេរប្រមាថគ្នា
៥. បង្ហោះប្រាប់ពីអាសយដ្ឋានរស់នៅរបស់អ្នក
៦. បង្ហាញពីនិន្នាការនយោបាយ ឬសាសនាជ្រុលខ្លាំងពេក
៧. បង្ហោះព័ត៌មានពីគម្រោងដើរកម្សាន្តទៅកន្លែងនានា
៨. បង្ហោះពីរូបភាពផឹកស៊ី ឬចូលក្លឹបកម្សាន្តជាដើម
៩. បង្ហោះពីអ្វីដែលធ្វើអោយអ្នកដទៃខឹង ឬច្រណែនអ្នក
១០. បង្ហោះពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដទៃ៕
ប្រភព៖ Chhlat