អតីតកីឡាករលេងល្អប្រចាំឆ្នាំរបស់ក្រុម AFC Bournemouth កាលរដូវ២០១៩-២០ Aaron Ramsdale បានសម្រេចចិត្តទៅក្លឹបថ្មីហើយគឺ Sheffield United ក្នុងតម្លៃប្រមាណ១៩លានផោន ជាមួយកិច្ចសន្យា៤ឆ្នាំ។
ក្រោយការផ្ទេរចេញដ៏ភ្ញាក់ផ្អើល យុវជនអង់គ្លេស វ័យ២២ឆ្នាំបាននិយាយថា”ខ្ញុំសប្បាយចិត្តណាស់ដែលអាចត្រឡប់មក Premier League វិញជាមួយនឹងក្រុមថ្មី ហើយវាជាការសម្រេចចិត្តដ៏លំបាកសម្រាប់ខ្ញុំក្នុងការចាកចេញពីក្លឹបដែលធ្លាប់ផ្តល់កំណើតមកឲ្យខ្ញុំ ជាចុងក្រោយខ្ញុំចង់និយាយថា អរគុណខ្លាំងណាស់លោកគ្រូ Eddie Howes ដែលបានបណ្តុះបណ្តាលខ្ញុំឲ្យមានថ្ងៃនេះ”។
សូមបញ្ជាក់ថា Aaron Ramsdale កាលពីរដូវចាស់ធ្លាប់បង្ហាញខ្លួនបាន៣៧ប្រកួតសម្រាប់ក្រុម The Cherries ហើយត្រូវបានក្លឹបបោះឆ្នោតឲ្យក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំ៕ ដោយ ៖វិច្ឆិកា